ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO​ថាវ៉ាក់សាំង​១​មុខ​​មិន​គ្រប់​គ្រាន់ ​តែ​MODERNA​ថា​វ៉ាក់សាំង​​​ខ្លួន​​មាន​ប្រសិទ្ធ​ភាព​៩៤,5%

3 ឆ្នាំ មុន

វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ៖ ប្រមុខ​អង្គការ​សុខភាព​ពិភព WHO លោក TEDROS ADHANOM GHEBREYESUS បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៦…

វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ៖ ប្រមុខ​អង្គការ​សុខភាព​ពិភព WHO លោក TEDROS ADHANOM GHEBREYESUS បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​ថា វ៉ាក់សាំងប្រឆាំង​​វីរុស COVID-19 តែ​មួយ​មុខ​គត់​នឹង​ពុំ​ទាន់​គ្រប់គ្រាន់​ឡើយ ក្នុង​ការ​យកឈ្នះ​លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ។

អគ្គនាយក WHO ថ្លែង​ថា​វ៉ាក់សាំង​នឹង​ជួយ​បំពេញបន្ថែម​ឧបករណ៍​ដទៃ​ៗ​ទៀត ដែល​យើង​មាន មិនមែន​មក​ជំនួស​ឧបករណ៍​ទាំងនោះ​បាន​ទេ ។ លោក TEDROS ADHANOM GHEBREYESUS ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​អង្គការ​នោះ​ដែល​លោក​ដឹកនាំ លើក​នេះ​លោក​មាន​វត្តមាន​ផ្ទាល់​ក្នុង​បន្ទប់​ប្រជុំ​ក្រោយ​ពី​លោក​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​ថ្ងៃ​ទី​២ វិច្ឆិកា​មក ។

រូប​លោក​ក៏​ដូច​ជា​មនុស្ស​របស់​លោក​ច្រើន​នាក់​ដែរ រយៈពេល​ប៉ុន្មាន​ថៃ្ង​ចុង​ក្រោយ​នេះ ហាក់​មានការ​ថ្លឹងថ្លែង​លើ​សុទិដ្ឋិនិយម ដែល​ស្ដែង​ចេញ​កាលពី​ស​ប្ដា​ហ៍​មុន ពេល​ក្រុមហ៊ុន PFIZER និង BIONTECH ប្រកាស ពី​ប្រសិទ្ធភាព​ជាង​៩០%​នៃ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់​ពួក​គេ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​គ្លីនិក​លើក​ទី​៣​ជា​លើក​ចុង​ក្រោយ ។

អគ្គនាយក WHO គូសបញ្ជាក់​ថា ដំបូង​បំផុតបញ្ហា​ចោទ​គឺ​បរមាណ​នៃ​វ៉ាក់សាំង​ដែល​អាច​ផលិត​បាន​ដែល​នៅ​មាន​កម្រិត ។ អាស្រ័យ​ហេតុ​នេះ​បណ្ដា​បុគ្គលិក​ព្យាបាល បណ្ដា​មនុស្ស​ចាស់ និង​បណ្ដា​មនុស្ស​ដែល​ងាយ​រង​គ្រោះ​នឹង​ជា​អ្នកមាន​អាទិភាព ហើយ​យើង​សង្ឃឹមថា​ប្រការ​នោះ​នឹង​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ ហើយនឹង​អាច​ឲ្យ​ប្រព័ន្ធ​រាង​កាយ​អាច​ទប់​បាន​ចំពោះ​ការ​ឆ្លង ។

ក្រុមហ៊ុន MODERNA អះអាង​ថា​វ៉ា​ក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព​៩៤,៥%
ក្រុមហ៊ុន​ឱសថ​អា​មេ​រិ​ក MODERNA​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ដែល​ខ្លួន​ផលិត មាន​ប្រសិទ្ធភាព​ដល់​ទៅ​៩៤,៥% ។ នេះ​បើ​តាម​បណ្ដាទិន្នន័យ​​បណ្ដោះអាសន្ន​នៃ​ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​៣ ។ ការ​ប្រកាស​នោះ​កើត​មាន​បន្ទាប់​ពី​គូប្រជែង​ក្រុមហ៊ុន PFIZER និង BIONTECH និយាយ​ថា វ៉ាក់សាំង​ពួក​គេ​មាន​ប្រសិទ្ធ​ភា​ព​ជាង​៩០% ។

ផ្អែក​លើ​បណ្ដា​ទិន្នន័យ​ដំបូង​ៗ​របស់​ខ្លួន ក្រុមហ៊ុន MODERNA សង្ឃឹមថា​អាច​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​របស់​គេ ចាប់ពី​ដំណាច់ឆ្នាំ​នេះ​ទៅ​នៅសហរដ្ឋអាមេរិក និង​នា​ដើមឆ្នាំ​២០២១​នៅអឹ​រ៉ុ​ប ។ អគ្គនាយក​ក្រុមហ៊ុន​នោះ​លោក STEPHANE BANCEL ក្នុង​បទ​សម្ភាសន៍​មួយ​និយាយ​ថា ដំណាក់កាល​ទី​៣​នៃ​ការ​សាកល្បង នឹង​បញ្ចប់​ឆាប់​ៗ​នេះ ។ បន្ទាប់​មក​គេ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​បណ្ដា​អាជ្ញាធរ​សុខាភិបាល​ឲ្យ​ប្រញាប់ផ្ដល់​ភ្លើង​ខៀវ ពេល​យើង​ដាក់​សំណុំរឿង​យើង​នា​ដំណាច់ខែ​វិច្ឆិកា​នេះ​ឬ​នា​ដើមខែ​ធ្នូ ។ ហេតុនេះ​យើង​រង់ចាំ​ពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត ហើយ​យើងនឹង​អាច​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នៅ​សហរដ្ឋ​អា​មេរិ​ក នា​ដំណាច់ឆ្នាំ​ហើយនឹង​ចាក់​នៅ​អឺរ៉ុប​នា​ដើមឆ្នាំ​ខាង​មុខ ។

បើ​ប្រៀបធៀប​គ្នា​រវាង​វ៉ាក់សាំង​របស់ MODERNA និង​របស់ PFIZER និង BIONTECHវ៉ាង​សាំង​របស់់ PFIZER និង BIONTECH ចាំបាច់​ត្រូវ​ស្តុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បំផុត​ដល់​យ៉ាងតិច​៧០​អង្សា​សេ​ក្រោម​សូន្យ ។ ចំណែកវ៉ាក់សាំង​របស់ MODERNA អាច​ស្ដុក​ទុក​ក្នុង​ទូទឹកកក​ធម្មតា បាន​រហូត​ដល់​៣០​ថ្ងៃ​និង​ស្តុក​ទុក​បាន​ដល់​៦​ខែ ក្នុង​សីតុណ្ហភាព​ដក​២០​អង្សា​សេ ។

ម្យ៉ាងទៀត​វ៉ាក់សាំង​បើ​ទទួល​បានការ​អនុញ្ញាត​នៅ​សហរដ្ឋអាមេរិក នា​ឆ្នាំ​ខាង​មុខ​អាច​ផលិត​បាន​ដល់​ជាង​១​ពាន់​លាន​ដូ​ស ដោយ​អ្នក​ផលិត​ទាំង​២​ក្រុម ដែល​គ្រប់គ្រាន់​សម្រាប់​ចាក់​ឲ្យ​មនុស្ស៣៣០​លាន​នាក់ ។

សហភាព​អឺរ៉ុប​ចង់​ទិញ​ពី​ក្រុមហ៊ុន MODERNA នូវ​វ៉ាក់សាំង​ច្រើន​លាន​ដូ​ស​ក្នុង​តម្លៃ​១​ដូ​ស​២៥​ដុល្លារ ។

ឥណ្ឌា​ចង់​ផលិត​វ៉ាក់សាំង​បន្តក់​តាមច្រមុះ
ខណៈ​ឥណ្ឌា​ជា​ប្រទេស​ទី​២​លើ​ពិភពលោក​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នោះ​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ប្រឈម​មុខ​នឹង​ការ​ឆ្លង ។ ក្រៅពី​សាកល្បង​វ៉ាក់សាំង​៣​របស់
ខ្លួន ប្រទេស​នោះ​ប្រកាស​ពី​ការ​ផលិត​វ៉ាក់សាំង​ថ្មី​បន្តក់​តាម​ច្រមុះ ។

ក្រុមហ៊ុន​ជីវវិទ្យា​ឥណ្ឌា BHARAT BIOTECH បាន​ធ្វើការ លើ​វ៉ាក់សាំង​ថ្មី​មួយ​ក្រោម​រូបភាព​ជា​វ៉ាក់សាំង​បន្តក់​តាម​ច្រមុះ ដោយ​តែ​មួយដំណក់​អាច​ការពារ​ការ​ឆ្លង​បាន ។ ក្រុមហ៊ុន​នោះ​អះអាង​ថា នា​ឆ្នាំ​ខាង​មុខ​យើង​អាច​ផលិត​វ៉ាក់សាំងនោះ​បាន​ទំហំ​១​ពាន់​លាន​ដូ​ស ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ