ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ប្លុក​ផ្លាស់​ប្ដូរ​សេរី​ដ៏​ធំ​បំផុត​នៅ​អាស៊ី​ប៉ា​ស៊ីហ្វិ​ក​ គ្មាន​អា​មេ​រិ​ក​ចូល​រួម​

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ប្រទេស​១៥​នៃ​តំបន់អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​បង្កើត​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា នូវ​ប្លុក​​ផ្លាស់​ប្ដូរ​សេរី​ដ៏​ធំ​បំផុត​មួយ​នៃ​ពិភពលោក ដែល​កិច្ចព្រមព្រៀង​នោះ​ជួយ​ទ្រទ្រង់​ដោយ​ប្រទេស​ចិន ​និង​ពុំ​មាន​សហរដ្ឋអាមេរិក​ចូលរួម ។ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​តំបន់​ជាស​កល​នោះ ហៅ​កាត់​ថាRCEP…

ប្រទេស​វៀតណាម ៖ ប្រទេស​១៥​នៃ​តំបន់អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​បង្កើត​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា នូវ​ប្លុក​​ផ្លាស់​ប្ដូរ​សេរី​ដ៏​ធំ​បំផុត​មួយ​នៃ​ពិភពលោក ដែល​កិច្ចព្រមព្រៀង​នោះ​ជួយ​ទ្រទ្រង់​ដោយ​ប្រទេស​ចិន ​និង​ពុំ​មាន​សហរដ្ឋអាមេរិក​ចូលរួម ។

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​តំបន់​ជាស​កល​នោះ ហៅ​កាត់​ថា
RCEP ធ្វើ​ឡើង​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​តំបន់​មួយ​នៅ​ក្រុង​ហាណូយ ជា​អន្លូង​មួយ​ថ្មី​ចំពោះ​ប្លុក​ដែល​ជម្រុញ​ឲ្យ​បង្កើត ដោយ​អតីត​ប្រធានាធិបតីអា​មេ​រិ​ក​លោកប៉ា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ត្រូវ​អ្នក​បន្ត​វេទ​​ពី​លោក គឹ​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ដកខ្លួន​ថយ​កាលពី​ឆ្នាំ​២០១៧ ។

RCEP នឹង​អាច​ពង្រឹង​ជំហរ​របស់​ចិន​ក្នុង​ឋានៈ​ជា​ដៃគូ​សេដ្ឋកិច្ច​របស់​អា​ស៊ី​អាគ្នេយ៍ ជប៉ុន​និង​កូរ៉េ​ខាងត្បូង ដោយ​ញ៉ាំ​ង​ឲ្យ​ចិន​ឈាន​ទៅ​មាន​ជំហរ​កាន់តែ​រឹង​មាំ​ក្នុង​ពាណិជ្ជកម្ម​របស់​តំបន់ ។

RCEP នឹង​អាច​ជួយ​ដល់​ក្រុង​ប៉េ​កាំ​ង កាត់​បន្ថយ​ការ​ចំណុះ​របស់​ខ្លួន​ចំពោះ​បណ្ដា​ទីផ្សារ​បរទេស​និង​បច្ចេកវិទ្យា​បរទេស ។ នេះ​ជា​ការ​អះអាង​របស់​លោក IRIS PANG សេដ្ឋកិច្ចវិទូ​ចិនដីគោក
ដ៏​សំខាន់​មួយ​រូប ។

RCEP ប្រមូលផ្ដុំ​ប្រទេស​១០​ជា​សមាជិក​អាស៊ាន ចិន ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល
ហ្សេ​ឡង់ ។ ប្លុក​នោះ​មាន​ទិស​ដៅ​កាត់​បន្ថយពន្ធគយ​ក្នុង​ផ្នែក​ជា​ច្រើន ។ RCEP តំណាង​ឲ្យ​៣០% នៃ​សេដ្ឋកិច្ច​ពិភពលោក ៣០%​នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​ជាទី​ផ្សារ​មាន​មនុស្ស​ដល់​ទៅ​ប្រមាណ​ជា​២,២​ពាន់​លាន​នាក់ ។ នេះ​ជា​ការ​អះអាង​របស់​វៀតណាម​ប្រទេស​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ការ​ចុះហត្ថលេខា​លើ​ការ​បង្កើត RCEP កាលពី​ថ្ងៃទី​​១៥ វិច្ឆិកា ។

លោក LUONG HOANG THAI ប្រធាន​នាយកដ្ឋាន​នយោបាយ​ពាណិជ្ជកម្ម​ពហុភាគី​នៃ​​ក្រសួង​​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​ថ្លែង​ថា RCEP នឹង​រួមចំណែក​កាត់​បន្ថយ ឬ​លុប
បំបាត់​ពន្ធគយ​លើ​បណ្ដា​ផលិតផល​ឧស្សាហកម្ម​និង​កសិកម្ម​និង​កំណត់​បណ្ដា​បែបបទ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ទិន្នន័យ​គ្នា ។

កិច្ចព្រមព្រៀង​បង្កើត​ប្លុក​នោះ​នឹង​ចូល​ជា​ធរ​មាននៅ​ពេល​ដែល​មាន​ចំនួន​គ្រប់គ្រាន់​នៃ​បណ្ដា​ប្រទេស​ចូលរួម​ផ្ដល់​សច្ចាប័ន​ក្នុង​កម្រិត​ជាតិ ក្នុង​អំឡុង​ពេល​២​ឆ្នាំ​ខាង​មុខ​នេះ​។​នោះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ីកាលពី​ស​ប្ដា​ហ៍​មុន ។

ប្រទេស​ឥណ្ឌា​បាន​ដកខ្លួន​ថយ​ពី​ការ​ចរចា​បង្កើត RCEP កាលពី​ខែវិច្ឆិកា​ឆ្នាំទៅ​មិ​ញ តែ​បណ្ដា
មេ​ដឹកនាំ​អាស៊ាន​ថ្លែង​ថា ទ្វារ​នៅ​តែ​បើកចំហ​សម្រាប់​ការ​ចូលរួម​របស់​ឥណ្ឌា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ