ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំជ្រួច SPACEX ប​ញ្ជូន​អវ​កាស​យា​និក​​​៤​រូប​ ទៅ​កាន់​ស្ថានីយ​អវកាស​​អន្តរ​ជាតិ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អវកាសយានិក​អា​មេរិ​ក​៣​រូប ​និង​ជប៉ុន​១​រូប​កាលពី​ថៃ្ង​ទី​១៥ វិច្ឆិកា បាន​ចាក​ចេញពី​រដ្ឋ​ផ្ល​រី​​ដា​ឆ្ពោះទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS តាម​រយៈ​កាំជ្រួច​របស់​ក្រុម​ហ៊ុន SPACEX ដែល​នោះ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​អវកាស​ថ្មី​របស់​អង្គការ…

សហរដ្ឋអាមេរិក ៖ អវកាសយានិក​អា​មេរិ​ក​៣​រូប ​និង​ជប៉ុន​១​រូប​កាលពី​ថៃ្ង​ទី​១៥ វិច្ឆិកា បាន​ចាក​ចេញពី​រដ្ឋ​ផ្ល​រី​​ដា​ឆ្ពោះទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS តាម​រយៈ​កាំជ្រួច​របស់​ក្រុម​ហ៊ុន SPACEX ដែល​នោះ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​អវកាស​ថ្មី​របស់​អង្គការ NASA អា​មេ​រិ​ក ក្រោយ​៩​ឆ្នាំ​នៃ​ការ​ចំណុះ​ចំពោះ​រុ​ស្ស៊ី ។

កាំជ្រួច FALCON 9 របស់ SPACEX បាន​ត្រូវ​បាញ់​បង្ហោះ​ដោយ​គ្មាន​បញ្ហា​តាម​ម៉ោង​គ្រោងទុក​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ន​ឌី ជាមួយ​លោក MICHAEL HOPKINS លោក VICTOR GLOVER លោក SHANNON WALKER និង​លោក LOKSOICHI NOGUCHI ដែល​ជិះ​ក្នុង​យាន​ភ្ជា​ប់​ពីលើ​កំពូល​កាំជ្រួច ។

មិន​ដល់​៣​នាទី​ផង ​ក្រោយ​ការ​ហោះហើរ​ក្នុងកម្ពស់​៩០​គីឡូម៉ែត្រ ហើយ​កាំជ្រួច​ហោះ​ក្នុង​ល្បឿន​៧.០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ជាន់​ទី​មួយ​របស់​វា​បាន​ផ្ដាច់​ចេញ​ដោយ​គ្មាន​បញ្ហា ចំណែក​ជាន់​ទី​២​​ជាមួយ​យាន​បន្ត​ការ​ហោះហើរ ។ ការ​ហោះហើរ​នឹង​មាន​រយៈពេល​២៧​ម៉ោង​កន្លះ ទើប​យាន DRAGON ទៅ​ភ្ជាប់​ជាមួយ​ស្ថានីយ ISS នា​វេលា​ម៉ោង​៤​ម៉ោង​សកល​ថ្ងៃ​ទី​១៧ វិច្ឆិកា ។ ក្នុង
ស្ថានីយ​អវកាស​នោះ​មាន​អវកាសយានិក​ប្រចាំ​ការ​៣​នាក់ គឺ​អវកាសយានិក​រុ​ស្ស៊ី​២​នាក់ និង​ស្ត្រី
អវកាសយានិក​អា​មេ​រិ​ក​ម្នាក់ ។ ពួក​គេ​ត្រូវ​ប្រចាំការ​នៅ​ទីនោះ​៦​ខែ ។

ការ​ហោះហើរ​លើក​ដំបូង​នេះ​របស់​យាន ​DRAGON តាម​រយៈ​ការ​បញ្ជូន​របស់​កាំជ្រួច​នៃ​ក្រុមហ៊ុន SPACEX ធ្វើ​ឡើង​បន្ទាប់​ពី​បេស​ក​កម្ម​ដោយ​ជោគជ័យ​មួយ កាលពី​ខែឧសភា​មក​ខែសីហា ពេល​ដែល​អវកាសយានិក​អា​មេ​រិ​ក​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្ថានីយ ISS បន្ទាប់​មក​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ​ដោយ​ជោគជ័យ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ