ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទទួលស្គាល់​ជ័យជម្នះលោក​បៃ​ដិ​ន​ជា​លើក​ដំបូង​ តែ​បដិសេធ​មិន​ចុះ​ចាញ់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ៨​ថ្ងៃក្រោយ​ការ​ប្រកាសពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ នៅ​មិន​ទាន់​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បរាជ័យ​របស់​លោក តែ​លោក​បាន​លើក​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា តាម TWITTER…

សហរដ្ឋអាមេរិក ៖ ៨​ថ្ងៃក្រោយ​ការ​ប្រកាសពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ នៅ​មិន​ទាន់​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បរាជ័យ​របស់​លោក តែ​លោក​បាន​លើក​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា តាម TWITTER ទាំង​ចុងមាត់ចុងករ​ពី​ជ័យជម្នះ​របស់​លោក​ចូ​បៃ​ដិ​ន ។

លោក​ត្រាំ​លើក​ឡើង​ថា​លោក​បៃ​ដិ​ន​ឈ្នះ​ព្រោះថា ការ​បោះ​ឆ្នោត​នោះ​ពោរពេញ​ដោយ​ការ
ក្លែងបន្លំ តែ​លោក​មិន​មាន​ភស្ដុ​តាង​ណាមួយ​មកសម្អាង​ឡើយ ។ ពាក្យពេចន៍​ក្នុង​សារ​របស់​លោកសរសេរ​ថា​លោក​បៃ​ដិ​ន​ឈ្នះ ។

ប៉ុន្តែ​ជាង​១​ម៉ោង​ក្រោយមក​លោក​ដូ​ណា​ល់​ត្រាំ​បាន​លេប​ពាក្យ​នោះ​វិញ​ដោយ​លោក​ថ្លែង​ថា លោក​​ចូ​បៃ​ដិ​ន​បានឈ្នះ​តែ​ចំពោះ​ភ្នែក​បណ្ដា​សារព័ត៌មាន​ដែល​បំភ្លៃ FAKE NEWS ប៉ុណ្ណោះ ។ ការ​បោះ​ឆ្នោត​ពោរពេញ​ដោយ​ការ​ក្លែងបន្លំ តែ​លោក​ពុំ​មាន​ភស្ដុ​តាងនានា​មក​បង្ហាញ​ឡើយ ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ