ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ចង់បាន​ខ្សែការពារ​ក្លិប Southampton

8 ឆ្នាំ មុន

ក្លិប​តោ​ខៀវ Chelsea ត្រៀម​ប្រមាញ់​ខ្សែការពារ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Toby Alderweireld ពី​ក្លិប Southampton មក​ជំនួស​តំណែង​កីឡាករ Filipe Luis ។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល​លេង​ឱ្យ​ក្លិប

ក្លិប​តោ​ខៀវ Chelsea ត្រៀម​ប្រមាញ់​ខ្សែការពារ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Toby Alderweireld ពី​ក្លិប Southampton មក​ជំនួស​តំណែង​កីឡាករ Filipe Luis ។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល​លេង​ឱ្យ​ក្លិប Southampton ដែល​ជា​ការ​លេង​ខ្ចី​ជើង​រយៈពេល​១​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​កុងត្រា​ពី​ក្លិប Atletico។

ក្លិប Southampton នឹង​ចុះ​កុងត្រា​ជាមួយ​កីឡាករ​រូប​នេះ​ក្នុង​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ ខណៈ​ពេល​ក្លិប​មាន់​ខ្នាយ​មាស Tottenham និង​ក្លិប​មេឃ​ខៀវ Man City ក៏​ចង់បាន​រូបគេ​ដែរ​។ រីឯ​ក្លិប Atletico រំពឹង​នឹង​ចុះ​កុងត្រា​សា​ជា​ថ្មី​ជាមួយ Toby Alderweireld នៅ​រដូវក្តៅ​នេះ ។

សាមីខ្លួន​និយាយ​ថា ៖ «​ឥឡូវនេះ ខ្ញុំ​មាន​៣​ជម្រើស ទី​១ នៅ​ក្លិប Atletico ឬ​ក្លិប Southampton ឬ​ក៏​ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង​ទៀត ។ តែ​ខ្ញុំ​ពិតជា​ចង់​ចូល​លេង​ឱ្យ​ក្លិប​អង់គ្លេស​ណាស់​» ៕