ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​​​មក​ដល់​វៀតណាម ​ក្រោយ​​ឆក់​យក​ជីវិត​​​​យ៉ាងតិច​៦៧​នាក់​នៅ​ហ្វ៊ី​លី​ពីន​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ បន្ទាប់​ពី​ព្យុះ​​បាន​​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​លើ​ប្រទេស​ហ្វ៊ី​៊​លី​ពី​ន ដែល​នៅ​ទី​នោះ​ចំនួន​​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​យ៉ាងតិច​៦៧​នាក់ លុះ​រហូត​ដល់​​​ថ្ងៃ​ទី​១៥ ខែ​​វិច្ឆិកា ឆ្នាំ​២០២០ នេះ ព្យុះ​វ៉ា​ម​កូ​ «VAMCO»…

ប្រទេស​វៀតណាម ៖ បន្ទាប់​ពី​ព្យុះ​​បាន​​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​លើ​ប្រទេស​ហ្វ៊ី​៊​លី​ពី​ន ដែល​នៅ​ទី​នោះ​ចំនួន​​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​យ៉ាងតិច​៦៧​នាក់ លុះ​រហូត​ដល់​​​ថ្ងៃ​ទី​១៥ ខែ​​វិច្ឆិកា ឆ្នាំ​២០២០ នេះ ព្យុះ​វ៉ា​ម​កូ​ «VAMCO» ​ក៏​បាន​វាយប្រហារ​មក​​លើ​ប្រទេស​វៀតណាម​​​ផងដែរ​។

ជា​ការ​បង្ការ​អាជ្ញាធរ​វៀតណាម បាន​ជម្លៀស​មនុស្ស​ជិត​៦៥០.០០០​នាក់​ចេញ ក្នុង​ខេត្ត​​ចំនួន​៧​ នៅ​ជាប់​តំបន់​​​ឆ្នេរសមុទ្រ​ភាគ​កណ្ដាល​​ប្រទេស ក្នុង​គោល​បំណង​​កាត់​បន្ថយ​ចំនួន​ជន​រង​គ្រោះ​។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ខ្មៅ​សម្រាប់​តំបន់​ភាគ​កណ្ដាល​វៀតណាម ដែល​ជួប​ប្រទះ​នឹង​ព្យុះ​បន្តកន្ទុយ​គ្នា​។ ព្យុះ​វ៉ា​ម​កូ នេះ គឺ​​ជា​ព្យុះ​ចុង​ក្រោយ​គេ ក្នុង​ចំណោម​ព្យុះ​១៣​ ដែល​បោកបក់​មក​​លើ​តំបន់ឆ្នេរ​សមុទ្រ​វៀតណាម​តាំងពី​ដើមឆ្នាំ​មក​។

https://www.youtube.com/watch?v=BS8DAEiHKmM

រយៈពេល​៦​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ភាគ​កណ្ដាល​វៀតណាម​ បាន​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​​ខ្លាំង​ពិសេស ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់ ​និង​ការ​បាក់​ដី ដែល​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច​១៥៩​នាក់ ​និង​បាត់​ខ្លួន​៧០​នាក់​​ទៀត​។

ទោះបី​ព្យុះ​វ៉ា​ម​កូ ​បាន​ចុះ​ថមថយ​កម្លាំង ក្រោយ​បោកបក់​លើ​ហ្វ៊ី​លី​ពី​ន តែ​វា​នៅ​បោកបក់​ក្នុង​ល្បឿន​​ខ្យល់​ជិត​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង នាំ​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​។ ដើមឈើ​ទាំងឡាយ​ត្រូវ​​ដួល​រលំ ដំ​បូល​ផ្ទះ​នានា​ត្រូវ​ប៉ើ​ង​។ ផ្ទះ​ទាំងឡាយ​ដែល​រង​ការ​ប៉ះពាល់​ស្រាប់​ដោយសារ​តែ​​ព្យុះ​មុន​ៗ​នោះ ពេល​នេះ​ក៏​ត្រូវ​ព្យុះ​ថ្មី​​​​បាន​មក​​បំផ្លាញ​អស់​ជាង​៤០០.០០០​ខ្នង​​។ ផ្លូវ​នានា​ត្រូវ​ដាច់​ ហើយ​ស្ពាន​ទាំងឡាយ​ក៏​បាក់ បណ្ដា​ចម្ការ​រង​ការ​បំផ្លាញ​។

https://www.youtube.com/watch?v=zS_z-zDKid8

យោង​តាម​ការ​ព្យាករណ៍​ឧតុនិយម​ចុង​ក្រោយ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​អាច​ចប់​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​​វិច្ឆិកាមេះ​។

គួរ​បញ្ជាក់ថា នៅ​ហ្វ៊ី​លី​ពី​ន ទី​ភ្នាក់ងារ​ជាតិ​បង្ការ​គ្រោះ​មហន្តរាយ​ធម្មជាតិ ​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ថា តុល្យការ​នៃ​ព្យុះ មហា​ប្រល័យ​ចុងឆ្នាំ​នោះ​នៅ​ហ្វ៊ី​លី​ពី​ន ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​៦៧​នាក់​។

ហើយ​ប្រធានាធិបតី​ប្រទេស​នេះ លោក ​RODRIGO DUTERTE ក៏​បាន​ចុះ​ទៅ​​កាន់​ខេត្ត​កា​ហ្គា​យ៉ា​ន ភាគ​ខាងជើង​ប្រទេស ដើម្បី​វាយតម្លៃ​សភាពការណ៍​ក្នុង​តំបន់ ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ដោយ​សារ​តែ​ទឹកជំនន់​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ