ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ផ្ទួនៗ! ជប៉ុន​កំពុង​ជួប​ការ​ឆ្លង​ជំងឺ​គ្រុង​ផ្ដាសាយ​​ផង ​និង​រលក​ទី​៣​នៃកូវីដ ផង

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ តាម​វិទ្យុ​បារាំង RFI ផ្សាយនា​ថ្ងៃ​ទី​១៥ វិច្ឆិកា​ថា ប្រទេស​ជប៉ុន​ដែល​កំពុង​ជួបប្រទះ​នឹង​រលក​ទី​៣ នៃ​ការ​ឆ្លង​រាលដាល​វីរុស ​COVID-19 ដោយ​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​កំពុងមានការ​ហក់​ឡើង​ខ្ពស់…

ប្រទេស​ជប៉ុន ៖ តាម​វិទ្យុ​បារាំង RFI ផ្សាយនា​ថ្ងៃ​ទី​១៥ វិច្ឆិកា​ថា ប្រទេស​ជប៉ុន​ដែល​កំពុង​ជួប
ប្រទះ​នឹង​រលក​ទី​៣ នៃ​ការ​ឆ្លង​រាលដាល​វីរុស ​COVID-19 ដោយ​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​កំពុង
មានការ​ហក់​ឡើង​ខ្ពស់ ហើយ​អាជ្ញាធរ​ក៏​កំពុង​គ្រប់គ្រងផង​ដែរ ​នឹង​ការ​ឆ្លង​រាល​ដាន​នៃ​ជំងឺ​គ្រុនផ្ដាសាយ​រដូវរងា ។

ពួក​អ្នកឯកទេស​បាន​ហៅ​សភាពការណ៍​នោះ​ថា ជា TWINDEMICS មាន​ន័យ​ថា​ ការ​ឆ្លង
ឌុ​ប ។ រដ្ឋាភិបាល​ជប៉ុន​ទើប​ចេញ​ការ​ប្រកាសអាសន្ន​កម្រិត​ខ្ពស់ ។ រលក​ទី​៣​ នៃ​ការ​ឆ្លង​វីរុស
COVID-19 បាន​ចាប់ផ្ដើម តែ​ប្រទេស​នោះ​ជួបប្រទះ​រួច​ហើយ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ មាន​កម្រិត​ខ្ក​ស់​កា​ល​ក្នុង​រដូវក្ដៅ គឺ​រលក​ទី​២​នៃ​ការ​ឆ្លង ។ ប្រទេសជប៉ុន​ ពេល​នេះ​ជួប​ប្រទះ​នឹង​វីរុស​គ្រុន​ផ្ដាសាយ​រដូវរងា​ទៀត ។

ក្នុង​ការ​ស្នាប​ស្ទង់​មតិ ពលរដ្ឋ​ជប៉ុន​៨​នាក់​ក្នុង​ចំណោម​១០​នាក់​និយាយ​ថា មានការ​បារម្ភ​ ឬបារម្ភ​ខ្លាំង​ចំពោះ​ការ​ឆ្លង​ឌុ​ប​បែប​នោះ ។ ពួក​គេ​និយាយ​ថា​ រលក​ទី​៣​នៃ​ការ​ឆ្លង​វីរុស COVID-19 រលក​​ទី​៣ ពិតជា​សែន​ទារុណ​តែ​យើង​ត្រូវ​ទប់ស្កាត់​មុន ។ នា​រដូវរងា​នេះ​ក៏​ទោះបីជា​យើង​គោរពការ​​ស្ថិត​នៅ​ឃ្លាត​ពី​គ្នា​ និង​ប្រសិនបើ​គេ​ពាក់​ម៉ាសនោះ​សង្ស័យ​ថា​គេ​នៅ​តែ​អាច​ធ្លាក់ខ្លួន​ឈឺ ដោយ
ជំ​ងឹ​គ្រុន​ផ្ដាសាយធំ ។

បណ្ដា​អ្នកក្រុង​តូ​ក្យូ​និយាយ​ថា យើង​មានការ​ខ្វះខាត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​គ្រុនផ្ដាសាយ​ក្នុង​ទ្វីប​អា​ស៊ី​ទាំងមូល ។ ម្យ៉ាងទៀត​វ៉ា​ក់សាំង​នោះ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ខ្លាំង ។ មនុស្សគ្រប់​គ្នា​ចាក់​វ៉ាក់សាំង​ប្រឆាំង​គ្រុន​ផ្ដាសាយធំ តែមនុស្ស​ម្នា​នៅ​ភ័យ​ខ្លាច​ឆ្លង​វីរុស COVID-19 នៅក្នុង​ការិយា​ល័យ​ធ្វើការ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ