ប្រទេសអាមេនីនិងអាស៊ែបៃហ្សង់ ៖ ខណៈដែលប្រទេសនេះចុះហត្ថលេខាកាលពីដើមសប្ដាហ៍មុន លើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយអាស៊ែបៃហ្សង់ អាមេនីបានទទួលស្គាល់កាលពីថ្ងៃទី១៤វិច្ឆិកាថា បានបាត់បង់ទាហានដល់ទៅជាង២.៣០០នាក់ ក្នុងជម្លោះនៅណាហ្គ័រនីការ៉ាបាក់។

តំបន់នោះជាទីលាននៃការប្រយុទ្ធគ្នាដ៏សាហាវនានា ចាប់តាំងពី៦សប្ដាហ៍មកហើយ ខណៈអាស៊ែបៃហ្សង់ដណ្ដើមត្រួតត្រា មួយផ្នែកដ៏ធំនៃតំបន់បំបែកខ្លួននោះ ពីពួកបបែកខ្លួនអាមេនី ដែលមានក្រុងអេរីវ៉ានជាអ្នកជួយទ្រទ្រង់ និងចុងក្រោយឈានទៅដល់ការចុះហត្ថលេខា លើបទឈប់បាញ៉គ្នាទាំងស្រុងមួយនៅទីនោះ។ តាមកិច្ចព្រមព្រៀង បទឈប់បាញ់គ្នាត្រូវត្រួតពិនិត្យដោយ កងទ័ពរុស្ស៊ីដែលបានបញ្ជូនទៅកាន់ទី់នោះរួចហើយ ។

តុល្យការដែលបង្ហាញនោះតំណាងឲ្យការបាត់បង់ទ្វេដងសម្រាប់ក្រុងអេរីវា៉ន បន្ថែមលើជនស៊ីវិលរបស់ខ្លួនជាង៥០នាក់ទៀតដែលបាត់បង់ជីវិត ចាប់តាំងពីមានការប្រទូស្តរ៉ាយគ្នាថ្មី ជាមួយក្រុងបាគូពីដើមខែកញ្ញាមក នៅតំបន់ភ្នំណាហ្គ័រនីការ៉ាបាក់ជាដែនដីចង់បំបែកខ្លួនពីអាស៊ែបៃហ្សង់មក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ