ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​លើក​ដំបូង​ លោក​ត្រាំ​ហាក់​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ១០​ថ្ងៃក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ថ្ងៃ​ទី​៣ ​វិច្ឆិកា​ និង​៦​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់​គូប្រជែង​លោក នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​ចូ​បៃ​ដិ​ន លោក​ដូ​ណា​ល់​ត្រាំ ​បាន​បដិសេធ​ជា​ថ្មី មិន​ទាន់​ទទួលស្គាល់​បរាជ័យ​របស់​លោក…

សហរដ្ឋអាមេរិក ៖ ១០​ថ្ងៃក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ថ្ងៃ​ទី​៣ ​វិច្ឆិកា​ និង​៦​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់​គូប្រជែង​លោក នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​ចូ​បៃ​ដិ​ន លោក​ដូ​ណា​ល់​ត្រាំ ​បាន​បដិសេធ​ជា​ថ្មី មិន​ទាន់​ទទួលស្គាល់​បរាជ័យ​របស់​លោក តែ​ហាក់ដូចជា​ទទួលស្គាល់​លទ្ធភាព នៃ​ការ​ផ្លាស់​ប្ដូរ​រដ្ឋបាល​មួយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​សេត​វិមាន ផ្ដោត​លើ​វ៉ាក់សាំង ប្រឆាំង​វីរុស ​COVID-19 លោក​ត្រាំ​ ដែល​លេច​មុខជា​សាធារណៈ​លើក​ដំបូង​ចាប់តាំងពី​ការ​បោះ​ឆ្នោត​មក​ថ្លែង​ថា តាម​ទ្រឹស្ដី​គេ​នឹង​មិន​អាន​ស្ថិត​ក្នុង​ការ​ជាប់​គាំង​មួយ​ឡើយ​។ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​មានការ​ជាប់​គាំង​នោះ​ទេ រដ្ឋបាល​នោះ​នឹង​មិន​បង្ខាំង​ឡើយ​។ ទោះបី​យ៉ាងណា​លោក​អះអាង​ថា នរណា​ដឹង​ តើ​រដ្ឋបាល​នា​ខែមករា​នឹង​ជា​រដ្ឋបាល​អ្វី? ពេលវេលា​នឹង​និយាយ​ប្រាប់​យើង​។

យោង​តាម​ការ​គន់គូរ​របស់​វិទ្យាស្ថាន ​EDISON RESEARH ដែល​ធ្វើការ​ឲ្យ​បណ្ដាញ​ទូរទស្សន៍​អា​មេ​រិ​ក​ធំ​ៗ​ថា លោក​ចូ​បៃ​ដិ​ន​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣ ​វិច្ឆិកា ជាមួយ​ការ​ទទួល​បាន​មហា​​អ្នកបោះឆ្នោត​៣០៦ ទល់​នឹង​២៣២​សម្រាប់​លោក​ត្រាំ​។

លោក​ត្រាំ​មក​ទល់​ពេល​នេះ​នៅ​តែ​បន្ត​ការ​ប្ដឹង​តវ៉ា ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋ​មួយ​ចំនួន ប៉ុន្តែ​អ្នក​ជំនាញការ​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​បណ្ដា​អ្នក​នៅ​ក្នុង​ផ្ទៃ​គណបក្ស​សាធារណរដ្ឋ​ផង យល់​ស្របគ្នា​និយាយ​ថា នីតិវិធី​តវ៉ា​ទាំងនោះ​របស់​លោក​ត្រាំ នឹង​គ្មាន​វាសនា​ទទួល​បាន​ផល​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ