ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ធំ​នឹង​ក្លាយជា​គោលដៅ​ផលិត​បន្ថែ​សុ​វត្តិភាព​ដំបូង​គេ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ​និង​ការ​នាំ​ចេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ការ​ផលិត​ និង​ការ​ចាយ​ចាយ​នូវ​ប្រភេទ​បន្លែ​សុវត្ថិភាព ​ឬ​បន្លែ​គ្មាន​ជាតិ​គីមី ដែល​ផ្តើម​ចេញ​តំបន់​មួយ​នៃ​ខេត្ត​កំពង់​នឹង​ចូលរួម​ផ្គត់ផ្គង់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុងស្រុក ​ឬ​អាច​ឈាន​ទៅ​ដល់​ធ្វើការ​នាំ​ចេញ​ទៅ​ខាងក្រៅ ក្រោយ​ពី​មានការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក រ​វាង​ក្រសួងទេសចរណ៍​ និង​ក្រុមហ៊ុន​របស់​ជប៉ុន​…

រាជធានី​ភ្នំពេញ ​៖​ ការ​ផលិត​ និង​ការ​ចាយ​ចាយ​នូវ​ប្រភេទ​បន្លែ​សុវត្ថិភាព ​ឬ​បន្លែ​គ្មាន​ជាតិ​គីមី ដែល​ផ្តើម​ចេញ​តំបន់​មួយ​នៃ​ខេត្ត​កំពង់​នឹង​ចូលរួម​ផ្គត់ផ្គង់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុងស្រុក ​ឬ​អាច​ឈាន​ទៅ​ដល់​ធ្វើការ​នាំ​ចេញ​ទៅ​ខាងក្រៅ ក្រោយ​ពី​មានការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក រ​វាង​ក្រសួងទេសចរណ៍​ និង​ក្រុមហ៊ុន​របស់​ជប៉ុន​ ។

យោង​តាម លោក ថោ​ង រដ្ឋ​ស័ក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ ប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី ១២​វិច្ឆិកា​ថា គោលបំណង​នៃ​ការ​ចុះ​អនុស្សរណៈ​នេះ​ គឺ​ដើម្បី​គាំទ្រ​លក្ខណៈ​បច្ចេកទេស​ដាំ​បន្លែ​ដែល​មានគុណ​ភាព សុវត្ថិភាព​ខ្ពស់ (​គ្មាន​ជាតិ​គីមី​) សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវការ​ម្ហូបអាហារ​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ប្រទេស និង​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង ​។ កិច្ចការ​នេះ​ក៏​ជំរុញ​ការ​យល់​ដឹង​ទៅ​ដល់​ប្រជា​កសិករ​កម្ពុជា​ឱ្យ​ចេះ​ដាំ​ដុះ និង​ថែទាំ​បន្លែ​ក្នុងផ្ទះ​កញ្ចក់ (Green House) តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​ដែល​ធានា​បាន​នូវ​ស្ដង់ដា​គុណភាព និង​សុវត្ថិភាព​ខ្ពស់​។

លោក ថោ​ង រដ្ឋ​ស័ក្តិ មាន​ប្រសាសន៍​ថា ​«​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​មាន​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១-២០២៥ នៅ​ពេល​ផុត​អាណត្តិ​នេះ ភាគី​ទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​អំពី​ការ​បន្ត​គម្រោង​ទៅ​មុខ​ទៀត​។ គម្រោង​អភិវឌ្ឍន៍​ទ្រង់ទ្រាយ​ធំ​នេះ​នឹង​ចាប់​អនុវត្ត​ចេញពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មុនគេ​បង្អស់ ដោយសារ​នៅ​ភូមិសាស្ត្រ​ស្រុក​នេះ​សម្បូរ​ទៅ​ដល់​ប្រព័ន្ធ​ធារាសាស្ត្រ ដូច​ជា​ស្ទឹង​ជី​និ​ត ប្រឡាយ​មេ ប្រឡាយ​រង និង​ប្រឡាយ​ស្រោចស្រព​ច្រើន​ខ្វាត់ខ្វែង ហើយ​ចេញពី​ខេត្តកំពង់ធំ​នេះ​ទៅ គម្រោង​អភិវឌ្ឍន៍​នឹង​បន្ត​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​»​។

លោក​បន្ត នៅ​ពេល​ផលិត​បានជា​បន្លែ និង​កសិផល​ផ្សេង​ទៀត​ហើយ ក្រុមហ៊ុន​ចែកចាយ​ដែល​ជា​គ្រុប​របស់​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន នឹង​នាំ​យក​ទៅ​ចែកចាយ​នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​នានា​ក្នុង​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប​, ខេត្តបាត់ដំបង​, តំបន់​ភូមិភាគ​ឦសាន​, តំបន់ឆ្នេរ​សមុទ្រ ក៏​ដូច​ជា​នៅ​ផ្សារ អ៊ី​អន ម៉​ល និង​នៅ​តាម​បុរី​លំនៅ​ដ្ឋា​ន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដូច​ជា បុរី​ប៉េង​ហួត ជាដើម ដែល​មក​ដល់​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន​មាន​ទីផ្សារ​លក់​បន្លែ និង​កសិផល​នៅ​ក្នុង​ដៃ​របស់​ខ្លួន​ច្រើន​ដែរ​។

បើ​តាម​លោក​អគ្គនាយក​បញ្ជាក់​ថា​«​បន្លែ​ដែល​នឹង​អនុវត្ត​ការ​ដាំ​ដុះ​ដំបូង​មាន​ប្រមាណ ១០ មុខ ភាគច្រើន​ដែល​ជា​បន្លែ​ដាំ​លើ​ដី រយៈពេល​ខ្លី និង​អាស្រ័យ​ទៅ​តាម​តំបន់​ដែល​អំណោយ​ផង​ដល់​ដំណាំ​នីមួយ​ៗ​។ នៅ​ពេល​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន មុខ​បន្លែ​ដែល​ត្រូវ​ដាំ គឺជា​បន្លែ​ដែល​ប្រទេស​ដាំ​ដុះ​មិន​បាន ឬ​នៅ​តាម​រដូវ​។ ឧទាហរណ៍​ដូច​ជា​នៅ​រដូវ​ត្រជាក់​ខ្លាំង ប្រទេស​ជប៉ុន​មិន​អាច​ដាំ​ប៉េង​បោះ​បាន​ឡើយ ប៉ុន្តែ​នៅ​កម្ពុជា​អាច​ដាំ​ដុះ​បាន ដូច្នេះ​ដំណាំ​ដែល​ប្រជា​កសិករ​ខ្មែរ​ត្រូវ​ដាំ​គឺ​ប៉េង​បោះ ហើយ​ក្រុមហ៊ុន​នឹង​ជូនដំណឹង​អំពី​តម្រូវការ​នៅ​ប្រទេស​ជប៉ុន​ប្រាប់​ដល់​កសិករ​ខ្មែរ​»​។

លោក Nabeshima Katsuhito ប្រធាន​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន​លើក​ឡើង​ថា ក្រុមហ៊ុន​រ៉ាប់រង​លើ​ការ​ផលិត វេច​ខ្ចប់ និង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ពិសេស​គឺ​ប្រទេស​ជប៉ុន​។ ប្រជាជន​ជប៉ុន​បាន​ចាប់អារម្មណ៍​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា​លើ​ចំណុច​ដែល​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ និង​ដំណាំ​ផ្សេង​ៗ​នោះ​មិនសូវ​ប្រើ​ជីគីមី ឬ​សារធាតុ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ខណៈ​ផ្ទៃដី​កសិកម្ម​នៅ​កម្ពុជា​ក៏​ធំ​ទូលាយ និង​សម្បូរ​ធនធានទឹក​សម្រាប់​ស្រោចស្រព​ច្រើន ដូច​ជា​ទន្លេសាប និង​បឹង​ទន្លេសាប ទន្លេមេគង្គ​ជាដើម ដែល​ប្រការ​នេះ​ពិតជា​អំណោយផល​ដល់​ការ​ដាំ​ដុះ​ដំណាំ​ខ្លាំង​ណាស់​។​ប៉ុន្តែ​ដោយសារ​ប្រជាជន​កម្ពុជា​និយម​ធ្វើ​តែ​កសិកម្ម​តាម​បែប​ប្រពៃណី ទិន្នផល​ក៏​បាន​ទាប បញ្ហា​សត្វល្អិត​ក៏​តែងតែ​យាយី​ដល់​ដំណាំ​របស់​ពួក​គាត់ ដូច្នេះ​ទើប​ក្រុមហ៊ុន​ស្ម័គ្រចិត្ត​ដាក់​ទុន​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ​ឱ្យ​កាន់តែ​ទទួល​បាន​ទិន្នផល​ខ្ពស់ មាន​ទីផ្សារ​លក់​ចែកចាយ​គ្រប់គ្រាន់ កសិផល​មានគុណ​ភាព​-​សុវត្ថិភាព​ខ្ពស់ ហើយ​ការ​ដាំ​ដុះ​ក៏​អាច​ជៀស​ផុត​ពី​សត្វល្អិត និង​រោគ​ដំណាំ​នានា​។

បើ​តាម​ប្រធាន​ក្រុមហ៊ុន​ខាងលើ​នេះ​ថា​« ប្រជាពលរដ្ឋ​ជប៉ុន​មានការ​ជឿ​ទុកចិត្ត​ចំពោះ​ផលិតផល​កសិផល​ដែល​នាំ​ចេញពី​កម្ពុជា ឱ្យ​តែ​ផលិតផល​ណា​ដាក់​ថា «Made in Cambodia» គឺ​ពួក​គេ​ពិត​ជាម​និយម​ចូល​ចិត្ត​ទិញ​យក​ទៅ​ទទួលទាន និង​ប្រើប្រាស់​ក្នុង​តម្រូវការ​ផ្សេង​ៗ»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ