ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បោះ​ឆ្នោត​អា​មេ​រិ​កថា ​គ្មាន​ភស្ដុ​តាង​​ណា​​ពី​ការ​បាត់​ និង​កែប្រែ​សន្លឹក​​ឆ្នោត​​ឡើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​អាជ្ញាធរ​បោះឆ្នោត​អា​មេ​រិ​ក គូសបញ្ជាក់​កាលពី​ថៃ្ង​ទី​១២ វិច្ឆិកា ក្នុង​សេច​ក្ដី​ប្រកាស​រួម​មួយ​ថា ជាង​១​ស​ប្ដា​ហ៍ ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី គេ​ពុំ​រក​ឃើញ ភស្ដុ​តាង​ណាមួយ​ពី​សន្លឹក​ឆ្នោត​បាត់​ឬ​កែប្រែ…

សហរដ្ឋអាមេរិក ៖ បណ្ដា​អាជ្ញាធរ​បោះឆ្នោត​អា​មេ​រិ​ក គូសបញ្ជាក់​កាលពី​ថៃ្ង​ទី​១២ វិច្ឆិកា ក្នុង​សេច​ក្ដី​ប្រកាស​រួម​មួយ​ថា ជាង​១​ស​ប្ដា​ហ៍ ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី គេ​ពុំ​រក​ឃើញ ភស្ដុ​តាង​ណាមួយ​ពី​សន្លឹក​ឆ្នោត​បាត់​ឬ​កែប្រែ ឬ​ក៏​ប្រព័ន្ធ​បោះ​ឆ្នោត​ត្រូវ​បាន​គេ​លួច​ឡើយ ។

អាជ្ញាធរ​នោះ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ​ទទួល​បន្ទុក​សន្តិសុខ​ការ​បោះ​ឆ្នោត អះអាង​ពី​ភាព​សុ​ក្រិតនៃ​ការ​បោះ​ឆ្នោត ។

ក្នុង​សេចក្ដី​ប្រកាស​រួម​របស់​ពួក​គេ​អាជ្ញាធរ​ទាំងនេះ ដែល​មាន​ជា​ពិសេស​ទីភ្នាក់ងារ​ការពារ​សន្តិ​សុខ​ព័ត៌មានវិទ្យា​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ CISA ចំណុះ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​គូស​បញ្ជាក់​​ថា ពុំ​មាន​ភស្ដុ​តាង​ណាមួយ​ពី​ការ​លុប​ចោល​សន្លឹក​ឆ្នោត​របស់​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ពី​ការ​បាត់​សន្លឹក​ឆ្នោត​ឬ​ការ​ដូរ​សន្លឹក​ឆ្នោត​ឡើយ ។

យើង​ដឹង​ថា​ក្នុង​ដំណើរការ​បោះ​ឆ្នោត មានការ​អះ​អាង​ជា​ច្រើន​ដោយ​គ្មាន​មូលដ្ឋាន និង​យុទ្ធនា​ការ​នៃ​ការ​បំភ្លៃ​ព័ត៌មាន តែ​យើង​សូម​អះអាង​ថា យើងមាន​ទំនុកចិត្ត​ដាច់ខាត​លើ​សន្តិសុខ និង​បូរណភាពនៃ​ការ​បោះ​ឆ្នោត​របស់​យើង ។

លោក​ដូ​ណា​ល់​ត្រាំ​ប៉ុន្មាន​ម៉ោង​មុន​នេះ តាម TWITTER បាន​លើក​ពី​ព័ត៌មាន​គ្មាន​មូលដ្ឋាន​នានា​ដែល​ថា មាន​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ហៅ​DOMINION បាន​លុប​ចោល​សន្លឹក​ឆ្នោត​ជាង​២,៧​លាន​សន្លឹក​ដែល​គាំទ្រ​លោក ក្នុង​ទូ​ទាំង​ប្រទេស និង​មានការ​បញ្ចូល​សន្លឹក​ឆ្នោត​ច្រើន​រយ​ពាន់​ស​ន្លឺ​ក​ដែល​គាំទ្រ​លោក​បៃ​ដិ​ន​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ និង​ក្នុង​រដ្ឋ​ដទៃ​ៗ​ទៀត ។ ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​បដិសេធ​ដោយ​អាជ្ញាធរ​បោះ​ឆ្នោត​រដ្ឋ​គន្លឹះ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ