ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ រៀបចំ​ពិធី​បរិច្ចាគ​ឈាម​តាម​បណ្តា​ខណ្ឌ​ទាំង​១២

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ មជ្ឈមណ្ឌល​ផ្តល់​ឈាមមាន​រៀបចំ​ពិធី​បរិច្ចាគ​ឈាម​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្រោម​ការ​ដឹកនាំ​របស់​លោក​លី​ម សុភា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា និង​មាន​អ្នកចូលរួម​បរិច្ចាគ​ឈាម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ មជ្ឈមណ្ឌល​ផ្តល់​ឈាមមាន​រៀបចំ​ពិធី​បរិច្ចាគ​ឈាម​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្រោម​ការ​ដឹកនាំ​របស់​លោក​លី​ម សុភា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា និង​មាន​អ្នកចូលរួម​បរិច្ចាគ​ឈាម​មាន​​មន្ត្រី​សាលា​ខណ្ឌ​៧​មក​រា​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, មេបញ្ជាការ​ការពារ​សាលា​ខណ្ឌ​, ប្រធាន​ផ្សារ​អូរ​ប្ញ​ស្សី​, សន្តិសុខ​ផ្សារ​​អូរ​ប្ញ​ស្សី​, ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ និង​ក្រុម​ម៉ូតូឌុប ។​ល​។  ។

ការ​បរិច្ចាគ​ឈាម​នោះ គឺ​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ទិវា​ផ្តល់​ឈាម​អន្តរជាតិ និង​រំលឹក​គុណ​ដល់​អ្នក​បរិច្ចាគ​ឈាម ដូច​ពាក្យ​​មួយ​ថា «​ទឹកភ្នែក​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ទេ មាន​តែ​ការ​បរិច្ចាគ​ឈាម​ទេ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​» ។