ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ទ្រី​ស្តា​ន​ដា​គុន​ហា នៅ​កណ្តាល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​មាន​ធម្មជាតិ​ស្រស់​ប្រណីត​តែ​កម្រ​មាន​អ្នកទេសចរ​ទៅ​ដល់

8 ឆ្នាំ មុន

កោះ​ទ្រី​ស្តា​ន ដា​គុន​ហា (Tristan Da Cunha) គឺជា​កោះ​មួយ​ដែល​ប្រទះ​ឃើញ​ដោយ​អ្នក​ដើរ​សមុទ្រ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ឈ្មោះ​ទ្រី​ស្តា​ន​ដា គុន​ហា​នៅ​ក្នុង​ឆ្នាំ​១៥០៦ ។ កោះ​នោះ​កកើត​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​

កោះ​ទ្រី​ស្តា​ន ដា​គុន​ហា (Tristan  Da Cunha) គឺជា​កោះ​មួយ​ដែល​ប្រទះ​ឃើញ​ដោយ​អ្នក​ដើរ​សមុទ្រ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ឈ្មោះ​ទ្រី​ស្តា​ន​ដា គុន​ហា​នៅ​ក្នុង​ឆ្នាំ​១៥០៦ ។ កោះ​នោះ​កកើត​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ដោយ​មាន​កោះ តូច​ៗ​ស្ថិត​នៅ​ក្បែរ​គ្នា​ចំនួន​៤ រួម​មាន​កោះ​ណៃ​ទីង​ហ្គែ​ល​, អីុ​ន​អ៊ែ​ក សេស​ស៊ី​ប៊​ល​,​មី​ដល អៃ​លែ​ន និង​កោះ​ស្លូ​តេន​ហ​ហ្វ ។ ចំពោះ​កោះ «​ទ្រី​ស្តា​ន​ដា​គុន​ហា​» គឺជា​កោះ​ដែល​អ្នកនេសាទ​ត្រី​បា​ឡែ​ន​ជនជាតិ​អា​មេ​រិ​ក​ចាប់ផ្តើម​ទៅ​បោះ​ទីជម្រក​ក្នុង​ឆ្នាំ​១៨១០ ។ 

កោះ Tristan  Da Cunha មាន​មនុស្ស​ស្នាក់​នៅ និង​ជាទី​តាំង​ដ៏​លេចធ្លោ​បំផុត​នៅ​លើ​ពិភពលោក ស្ថិត​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​ខាងត្បូង ឆ្ងាយ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ប្រហែល​២៨១៦​គីឡូម៉ែត្រ និង​ពី​ទ្វីបអាមេរិក​ខាងត្បូង​៣៣៦០​គីឡូម៉ែត្រ ដោយ​មាន​ទីតាំង​ដ៏​លេចធ្លោ និង​ធម្មជាតិ​ស្រស់​ប្រណីត ។

មនុស្ស​រស់នៅ​លើ​កោះ​ពី​ដំបូង​មាន​តែ​៧​ត្រកូល​រួម​មានត្រកូល Glass, Swain, Green, Rogers, Hagan, Repelto និង Lavavello លុះ​ក្រោយមក​នៅ​ក្នុង​ឆ្នាំ​១៩៨៦ មាន​អ្នក​ទៅ​បោះទីតាំង​បន្ថែម​មួយ​ចំនួន​ទៀត គឺ​ក្រុម​គ្រួសារ Palterson ។ បច្ចុប្បន្ន​មាន​ចំនួន​សរុប​៨០​គ្រួសារ គិត​ជា​ចំនួន​មនុស្ស​នៅ​លើ​កោះ​នោះ​២៦៩​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៩ ឧសភា ២០១៥ ដោយ​ពួក​គេ​កាន់​សញ្ជាតិ​អង់គ្លេស ។ ក្នុង​ចំណោម​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​រស់នៅ​បរទេស​ចំនួន​២២​នាក់ ។

សម្រាប់​ជនបរទេស​មិន​អនុញ្ញាត​ឱ្យទៅ​តាំងទី​លំនៅ​លើ​កោះ​ជា​អចិន្ត្រៃយ៍​ទេ ហេតុ​ដូច្នេះ​ប្រសិនបើ​ពួក​គេ​ទៅ​ទេសចរណ៍​មិន​ត្រូវ​មាន​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​ជន​អំបូរ​នៅ​លើ​កោះ និង​រស់នៅ​ជា​អចិន្ត្រៃយ៍​ឡើយ ។ សិទ្ធិ​ក្នុង​ការ​តាំងទី​លំនៅ​នៅ​លើ​កោះ​គឺ​ប្រកាន់​យក​សិទ្ធិ​ជា​ម្ចាស់​ដែនដី និង​សិទ្ធិ​ពី​សែស្រឡាយ សូ​ម្បី​តែ​ជនជាតិ​អង់គ្លេស​ផ្ទាល់​ក៏​គ្មាន​សិទ្ធិ​ទៅ​តាំងទី​ជម្រក​នៅ​លើ​កោះ​នោះ​បាន​ដែរ ខណៈ​ពេល​អត្រាកំណើត​នៅ​លើ​កោះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បង្ក​ឱ្យ​កើត​មាន​បញ្ហា​នៃ​ការ​តាំងទី​ជម្រក​ស្រប​តាម​សិទ្ធិ​នៃ​សាច់សាលោហិត ។

ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​លើ​កោះ Tristan  Da Cunha មានច្បាប់​ដ៏​ងាយស្រួល​គឺ​គ្រប់​គ្រួសារ​នៅ​លើ​កោះ​គ្រប់គ្រង​ដីធ្លី ឬ​មាន​ផ្ទៃដី​ស្មើគ្នា មាន​តួនាទី​ថែរក្សា​សុវត្ថិភាព​នៅ​លើ​កោះ ប៉ុន្តែ​ការងារ​របស់​គេ​ហាក់ដូចជា​មាន​ចំនួន​តិចតួច រីឯ​អ្នកទេសចរ​មាន​ទំនុកចិត្ត​ចំពោះ​ភាព​ស្មោះត្រង់​របស់​អ្នក​រស់នៅ​លើ​កោះ ។

អ្នកទេសចរ​តិច​បំផុត​ដែល​ទៅ​កម្សាន្ត​នៅ​កោះ Tristan  Da Cunha ក្នុង មួយ​ឆ្នាំ​ៗ ។ ទោះបីជា​អាកាសធាតុ​ត្រជាក់​ខ្លាំង​អាច​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្តី ប៉ុន្តែ​ទាក់ទាញ​ទឹកចិត្ត​អ្នកទេសចរ​ដែល​មាន​លក្ខណៈ​ប្រថុយប្រថាន​ជីវិត​ទៅ​ទស្សនា​នៅ​កោះ​នោះ ៕