ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តរឿង​​សំណុំយក​ប្រាក់​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ប៉ូ​លិសចរា​ចរណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ នៅព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​បើក​បរ​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​រក្សា​ទុក​គ្រឿង​ញៀន​(​កញ្ឆា​)​ដោយ​ខុស​ច្បា ប់…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ នៅព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​បើក​បរ​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​រក្សា​ទុក​គ្រឿង​ញៀន​(​កញ្ឆា​)​ដោយ​ខុស​ច្បា ប់ ។ វ៉ៃខ្នោះ ព្រោះយកដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃផាក​ពិន័យចរា​ចរណ៍

ជនសង្ស័យ​ ឈ្មោះ ម៉ៃ​ខ​ល អ៊ី​រូ​ហ្គោ​អ៊ិ​ន​វ៉ា​ន​នី​ណា​យ៉ា (ERUGO NWANNENAYA) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិនី​ហ្សេ​រី​យ៉ា ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ នឹង​៥០ នាទី​ថ្ងៃ​ទី​៩ ខែ​វិ ច្ឆិ​កា ឆ្នាំ​២០២០ ត្រង់​ចំណុច​គល់​ស្ពានដែក​ផ្លូវ​លេខ​៣៧១ ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ចរាចរ​ប្រចាំការ​គោលដៅ​នោះ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ប្រគល់​ឲ្យ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បន្ទាប់​ពី​ជនបរទេស​រូប​នោះ បាន​ប្រេ​ី​ប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ ដែល​សមត្ត​កិច្ច​តម្រូវ​ឲ្យ​បង់ថ្លៃ​ផាកពិន័យ​ចរាចរ​បើកបរ​បញ្ច្រាស
ទិស ។

ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​នគរ បាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ស ម្រួ​ល​ចរាចរណ៍​លើ​ផ្លូវ​លេខ​៣៧១ និង​ផ្លូវ​លេខ​២១៧ (​ស្ពាន​ដែក​) ស្រាប់តែ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​បើករថយន្ត​មួយ​រឿង​ម៉ាក​ព្រូស​ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC- 9125 ម្នាក់ឯង​បញ្ច្រាស់ទិស ពី​កើតមក​លិច លើ​ផ្លូវ​លេខ​៣៧១ ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ហៅ​សួរនាំ ។

ពេល​នោះ​បុរស​ជនបរទេស​ក៏​បាន​ដក​ក្រដាស់ប្រាក់​ដុល្លារ ១០០​ឲ្យ​សមត្ថ​កិ ច្ច ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ប៉ុន្តែ​សមត្ថកិច្ច​មានការ​សង្ស័យ​ទៅ​លើ​ក្រដាស់ប្រាក់​ដុល្លារ​១០០ នោះ ទំនងជា​លុយ​ក្លែងក្លាយ ក៏​បាន​រាយការណ៍​ជូន​លោក​អធិការ នៃ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ ។

ស្រាប់តែ​ជនសង្ស័យ​យក​លុយ​នោះ​ហែក​ចោល​ទៅ​លើ​ដី ឃើញ​ដូច្នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ ទៅ​ជួយ​អន្តរាគមន៍ នឹង​ឃាត់ខ្លួន​ជនសង្ស័យ រួច​បាន​ឆែកឆេរ​ក្នុង​រថយន្ត​រក​ឃើញ​កញ្ឆា​ចំនួន​១​ថង់​តូច​ទៀត ទើប​សមត្ថកិច្ច​នាំ​ទាំង​មនុស្ស នឹង​វត្ថុ​តាង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ