ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ៃខ្នោះ ព្រោះយកដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃផាកពិន័យចរា​ចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​គោលដៅ ​ស្ដុ​ប​អតីត​ស្ពានដែក​ចម្ការ​ដូង ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ បន្ទាប់ពី​ជនជាតិ​ស្បែក​ខ្មៅ​រូប​នេះ​ យក​ក្រដាសប្រាក់​ច​ដុល្លារ​ក្លែងក្លាយ​មក​បង់ថ្លៃ​ផាកពិន័យ​ច្បាប់​ច​រាចរណ៍ ដោយសារ​ខ្លួន​គេ​បើកបរ​មិន​គោរព​ភ្លើងសញ្ញា​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​គោលដៅ ​ស្ដុ​ប​អតីត​ស្ពានដែក​ចម្ការ​ដូង ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ បន្ទាប់ពី​ជនជាតិ​ស្បែក​ខ្មៅ​រូប​នេះ​ យក​ក្រដាសប្រាក់​ច​ដុល្លារ​ក្លែងក្លាយ​មក​បង់ថ្លៃ​ផាកពិន័យ​ច្បាប់​ច​រាចរណ៍ ដោយសារ​ខ្លួន​គេ​បើកបរ​មិន​គោរព​ភ្លើងសញ្ញា​ចរាចរណ៍ កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

នគរបាល​ចរាចរណ៍​ដែល​ឈរជើង​នៅ​គោលដៅ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​គឺ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូប​នេះ បើករថយន្ត​ម៉ាកព្រូស​មួយ​គ្រឿង ពណ៌​ទឹក​មាស ពាក់​ផ្លា​ក​លេខភ្នំពេញ ២BC-៩១២៥ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ៣៧១ ។ លុះ​មក​ដល់​ចំណុច​ស្តុ​ប​អតីត​ស្ពានដែក ភ្លើងស្តុប​បាន​លោត​ពណ៌​ក្រហម ប៉ុន្តែ​ជន​នេះ​មិន
បាន​ឈប់​ទេ​គឺ​បាន​បើក​បំពាន​ភ្លើងស្តុប បត់​ឡើង​ទៅ​ផ្លូវ​លេខ​២១៧(​ផ្លូវ​ចំការ​ដូង​) ហើយ​កម្លាំង​នគរបាល​ចរាចរណ៍​ក៏​ចាប់​ផាកពិន័យ ។

នៅ​ពេល​បង់ថ្លៃ​ផាកពិន័យ បុរស​ស្បែក​ខ្មៅ​រូប​នេះ​បាន​ប្រគល់​ក្រដាសប្រាក់​១០០​ដុល្លារ ប៉ុន្តែដោយសារ​សមត្ថកិច្ច​គ្មាន​លុយរាយ​អាប់ ក៏​យកទៅ​ដូរ​នៅ​កន្លែង​ដូរ​លុយ​ចំនួន​២ តែ​អ្នក​ដូរ​លុយបាន​បដិសេធ​លុយ​នោះ ដោយ​និយាយ​ថា​ ជាលុយ​ក្លែងក្លាយ ។ ពេល​នោះ សមត្ថកិច្ច​បាន​ប្រគល់​លុយ​នេះ​ទៅ​ឲ្យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នោះ​វិញ ស្រាប់តែ​រូបគេ​ទាញ​យក​មក​ហែក​ចោលនៅ​មុខមន្ត្រី​នគរបាល​ដោយ​មិន​ចង់​បង់ថ្លៃ​ផាកពិន័យ ។ ដោយសារ​បែប​នេះ សមត្ថកិច្ច​ក៏​បានឃាត់ខ្លួន​ប្រគល់​មក​ឲ្យ​នគរបាល​ខណ្ឌដង្កោ ដើម្បីសួរនាំ​តែ​ម្ដង ។

នគរបាល​ខណ្ឌដង្កោ បញ្ជាក់​ថា ជុំវិញ​ករណីនេះ កម្លាំង​ជំនាញ​បាន​ឃុំខ្លួន​ជន​នេះ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​កសាង​សំណុំ​បញ្ជូន​ទៅ​សាលា​ដំបូង​ចាត់ការ​តាមនីតិវិធី ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​លុយ​ក្លែងក្លាយ ។ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​រួច​ហើយ​និយាយ​ថា ក្រដាសប្រាក់​នេះ​មិនមែន​ក្លែងក្លាយ​ទេ តែ​ជា​ទូទៅ​សម្រាប់​ក្រដាសប្រាក់​១០០​ដុល្លារ គឺ​គេ​រក្សា​ស្ថានភាព​ឲ្យ​ល្អ​តាមតែ​អាច​ធ្វើ​បាន ព្រោះ​គេ​មិន​ទទួលយក​ក្រដាសប្រាក់​ដែល​រហែក ឬ​សរសេរ​នៅ​លើ​ក្រដាសប្រាក់​នោះ​ទេ ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ស្បែក​ខ្មៅ​នេះ​ឈ្មោះ អុ​ី រូ​ហ្គោ​អុ​ិ​ន​វ៉ា​ន នី​ណា​យ៉ា អាយុ​៥៤​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​មាន​លាក់​កញ្ឆា​មួយ​ថង់​តូច និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ។តាម​ការ​សម្របសម្រួល​ពី​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី ជន​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ