ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារទឹកដី

15 ម៉ោង មុន

ខេត្តកណ្តាល ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ស​.​ព និង​គោរព​វិញ្ញាណក្ខន្ធ​របស់​វីរ​កងទ័ព ដែល​បាន​ពលី​នៅ​ក្នុង​សមរភូមិ​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន ។…

ខេត្តកណ្តាល ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ស​.​ព និង​គោរព​វិញ្ញាណក្ខន្ធ​របស់​វីរ​កងទ័ព ដែល​បាន​ពលី​នៅ​ក្នុង​សមរភូមិ​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ ។

នៅ​ក្នុង​សំ​ណេ​រ​ខាងលើ​នេះ​ដែរ សម្តេច​មហា​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ៖ ជា​ការ​សោកស្តាយ​បំផុត​មួយ សម្រាប់​ប្រទេស​ជាតិ និង​ក្រុម​គ្រួសារ​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នូវ​វីរ​កងទ័ព​បាន​ពលី​ជីវិត ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ​ឈ្លានពាន ក្នុង​ទឹកចិត្ត​សោកសៅ​ជា​ពន់ពេក លោក​ជំទាវ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ដោយ​ផ្ទាល់ នៅ​គេហដ្ឋាន​របស់​ស​.​ព​ដែល​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្តាល ។

លោក​ជំទាវ​បណ្ឌិត ថែម​ទាំង​បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ទាំង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ