ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃបា.ញ់កាំភ្លើ.ងធំ ១៥៥ម.ម និងកាំភ្លើ.ងត្បាល់ជាច្រើនគ្រាប់ ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត

14 ម៉ោង មុន

ក្រសួងការពារជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បា​.​ញ់​ប្រហារ​យ៉ាង​កំរោល ដោយ​មិន​រើសអើង និង​មិន​រើស​គោលដៅ ផ្លោង​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល…

ក្រសួងការពារជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បា​.​ញ់​ប្រហារ​យ៉ាង​កំរោល ដោយ​មិន​រើសអើង និង​មិន​រើស​គោលដៅ ផ្លោង​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ៖

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា
-​នៅ​ម៉ោង​១៣:៣៥​នាទី ដល់​ម៉ោង ១៥:០៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ១៣​គ្រាប់ ចូល​ភូមិសាស្ត្រ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

-ម៉ោង ១៤:១០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ១​គ្រាប់ ចូល​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។-

ម៉ោង ១៤:១៨​នាទី ដល់​ម៉ោង ១៥:០៧​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើងត្បាល់​ចំនួន ១៤​គ្រាប់ នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។

-ម៉ោង ១៤:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ៦​គ្រាប់ ចូល​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។

-ម៉ោង ១៥:២៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើងត្បាល់​ចំនួន ២​គ្រាប់ បាញ់​ផ្លោង​ចូល​ម្ដុំ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។

-ម៉ោង ១៦:០៤​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២​គ្រាប់ ចូល​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

-ម៉ោង ១៦:៤០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ចំនួន ៣​គ្រាប់ ចូល​ចំនុច ខាងជើង​រង្វង់​មូល​ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រសួងការពារជាតិ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​វាយប្រហារ​យ៉ាង​កំរោល​រំលោភ​បំពាន​ដែន​អធិបតេយ្យ​របស់​កម្ពុជា និង​អំពើ​អមនុស្សធម៌​របស់​យោធា​ថៃ ដោយ​បាញ់​ផ្លោង​មិន​រើសអើង និង​មិន​រើស​គោលដៅ ដោយ​យក​ទីតាំង​ប្រជាជន​ជន​ស៊ី​វិល​រស់នៅ​ច្រើន​កុះករ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​កម្ពុជា ជា​គោលដៅ​នៃ​ការ​វាយប្រហារ និង​សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ​ឱ្យ​បញ្ឈប់​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ និង​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​របស់​ខ្លួន​ជា​បន្ទាន់ និង​បង្ខំ​ឱ្យ​ប្រទេស​នេះ​ងាក​មក​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​វិញ​ជា​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ