រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានចាត់តំណាងឲ្យ(ក្រុមកង់១៥៧)យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគាត់ស្រឡាញ់កីឡាជិះកង់ បានចូលរួមប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ។

ដែលមានឪពុកឈ្មោះ ពេជ្រ ថា ជាកម្មករសំណង់ និងម្តាយឈ្មោះ ប្រ៉ុយ មុំ កំពុងមានជំងឺប្រចាំកាយ និងមានបងប្អូនចំនួន៥នាក់ ហើយកុមារ៉ា ពេជ្រ ធារ៉ា ជាកូនពៅ។ ដោយឃើញការខ្វះខាតខ្លាំងរបស់កុមារពេជ្រ ធារ៉ា លោក ម៉ឹង ពន្លឹក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានចង្អុលបង្ហាញឲ្យបងប្អូនយើងចូលរួមសហការគ្នាដើម្បីទិញកង់ថ្មីឲ្យកុមារ ពេជ្រ ធារ៉ា។

អំណោយទាំងនោះមាន៖ កង់ថ្មី ចំនួន១គ្រឿង និងសម្ភារកង់ ១កំប្លេ អាវកង់ (ក្រុម១៥៧) ស្បែកជើង ១គូ ខោអាវ Baleno ១ កំប្លេ កាតាប១ សៀវភៅ ១០ក្បាល ប៊ិច ១កំប៉ុង អង្ក២០គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលគត់៕ ដោយ ៖ សុខ សារ៉ាយ





ចែករំលែកព័តមាននេះ