ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរសមុទ្រ​ជាប់​ចំណាត់ថ្នាក់​ទាំង​10​នៅ​អា​មេ​រិ​ក​ប្រចាំឆ្នាំ​2015

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា លោក​សាស្ត្រាចារ្យ​ស្ទី​ហ្វេ​ន ធើ​មេន ប្រចាំការ​នៅ​មហាវិទ្យាល័យ​អន្តរជាតិ​ផ្ល​រី​ដា សហ​រដ្ឋ​អាមេរិក បាន​រៀប​ចំណាត់ថ្នាក់​ឆ្នេរសមុទ្រ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា លោក​សាស្ត្រាចារ្យ​ស្ទី​ហ្វេ​ន ធើ​មេន ប្រចាំការ​នៅ​មហាវិទ្យាល័យ​អន្តរជាតិ​ផ្ល​រី​ដា សហ​រដ្ឋ​អាមេរិក បាន​រៀប​ចំណាត់ថ្នាក់​ឆ្នេរសមុទ្រ​ដ៏​ល្អ​បំផុត​នៅ​សហរដ្ឋអាមេរិក​ប្រចាំឆ្នាំ​២០១៥ ។ ការ​រៀបចំ​ចំណាត់ថ្នាក់​នេះ​បាន​វាស់​ស្ទង់​ទៅ​លើ​កត្តា ផ្សេង​ៗ រួម​ទាំង​ទឹកសមុទ្រ ពណ៌​ខ្សាច់ សុវត្ថិភាព លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​គ្រប់គ្រង ។

នៅ​ក្នុងឆ្នាំនេះ តំបន់ឆ្នេរ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​១ បាន​ទៅ​លើ​ឆ្នេរ Waimanalo Bay Beach Park នៃ​កោះ​អូ​អា​ហ៊ូ (Oahu) រដ្ឋ​ហា​វ៉ៃ ដោយ​មាន​ខ្សាច់​ពណ៌​ស លាតសន្ធឹង​នៅ​តាម​បណ្តោយ​មាត់សមុទ្រ​យ៉ាង​វែង ទឹកថ្លា​ពណ៌​ផ្ទៃមេឃ និង​មាន​សុវត្ថិភាព យកឈ្នះ​ឆ្នេរ Barefoot នៅ​រដ្ឋ​ផ្ល​រី​ដា ស្ថិត​នៅ​លំដាប់​ទី​២ ។

ចំណែក​ចំណាត់ថ្នាក់​ទី​៣ បាន​ទៅ​លើ​ឆ្នេរ​«St.George Island  State Park»​រដ្ឋ​ផ្ល​រី​ដា​។ លំដាប់​ទី​៤ គឺ​ឆ្នេរ Hamoa នៃ​កោះ​ម៉ា​វ​វី រដ្ឋ​ហា​វ៉ៃ ។ ចំណាត់ថ្នាក់​លេខ​៥ គឺ​ឆ្នេរ Hatteras រដ្ឋ​ន័​រ​ឃែ​រ៉ូ​ឡៃ​ណា ។ ចំណាត់ថ្នាក់​ទី​៦ គឺ​ឆ្នេរ ផ្ល​រី​ដា ស្តេត​ផាក (Florida State Parks) ។ ចំណាត់ថ្នាក់​ទី​៧ ឆ្នេរ Coast Guard នៅ​រដ្ឋ​ម៉ាសា​ឈូ​សេត ។ លំដាប់​ទី​៨ ឆ្នេរ Beachwalker Park នៃ​កោះ​ខៃ​វ៉ា រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា ។ លំដាប់ថ្នាក់​ទី​៩ គឺ​ឆ្នេរ Delnor-Wiggins Pass State Park នៅ​ក្រុង​នេ​ផល រដ្ឋ​ផ្ល​រី​ដា ។ ចំណាត់ថ្នាក់​ទី​១០ ឆ្នេរ Fast នៅ​ក្រុង​សាន​តា​បា​បា​រ៉ា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា  ៕