ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី-​ខេត្ត ចូលរួមការពារជំងឺ​កូវីដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បន្ត​កិច្ចសហការ​ជម្រុញ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម និង​ត្រូវ​រៀបចំ​ជា​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​បន្ថែម​ផង​ដែរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​ទេសចរណ៍ ឲ្យ​បន្ត​ចុះ​ត្រួតពិនិត្យ…

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បន្ត​កិច្ចសហការ​ជម្រុញ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម និង​ត្រូវ​រៀបចំ​ជា​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​បន្ថែម​ផង​ដែរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​ទេសចរណ៍ ឲ្យ​បន្ត​ចុះ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ការងារ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នេះ​នៅ​តាម​គោលដៅ​រាជធានី​ខេត្ត​ទាំង​២៥ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

យើង​ទាំងអស់​គ្នា​អាច​នឹង​ធុន​ទ្រាន់​ជាមួយ​កូ​វី​ដ​១៩ តែ​កូ​វី​ដ​១៩ មិន​ធុញ​ទ្រា​ញ់​នឹង​យើង​ឡើយ (​នេះ​ជា​ប្រសាសន៍​ក្រើនរំលឹក​របស់​លោក ថេ​ដ្រូ​ស អា​ដាណ​ម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO)៕

អត្ថបទសរសេរ ដោយ