ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចែក​ស្រូវពូជ គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ដល់​ប្រជាពលរដ្ឋ​11.000​គ្រួសារ

2 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ាណែ​ត តំណាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ាណែ​ត តំណាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន
សែន កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​និង​នាំ​យក​ស្រូវពូជ គ្រឿង​បរិភោគ​ព្រម ព្រមទាំង​សម្ភារ និង​ថវិកាទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក
ជំនន់​ចំនួន​១១.០០០​គ្រួសារ នៅ​ផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​ចម្ការ​ត្រសក់ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ពជើងគោក មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​បាន​ជួប​គ្រោះ​ធម្មជាតិ​ដោយ​ទឹកជំនន់​លិច​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ ដោយឡែក​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេសកម្ពុជា មាន​ខេត្ត​មួយ​ចំនួន​បាន​រង​គ្រោះ​ដោយទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​ខេត្ត​បន្ទាយមាន​ជ័យ​បាន​រង​ផល​ប៉ះពាល់​ផ្ទះសម្បែង និង​ដំណាំ​កសិកម្ម​ដ៏​ធ្ងន់ធ្ងរ ។

ឯកឧត្តម​មាន​ប្រសាសន៍​ទៀត​ថា ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោ​យមក​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ​ចំនួន​១១.០០០​គ្រួសារ ។

អំណោយ​ដែល​ផ្តល់​ជូន​នេះ គឺ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​ស្រូវពូជ​សែន​ក្រអូប​៤​ការុង​ស្មើ​១០០​គីឡូក្រាម អង្ករ​១​ការុង​ស្មើ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកបរិសុទ្ធ​១​កេស​ធំ ទឹកត្រី​១​យួរ ទឹក​ស៊ី​អ៊ីវ​១​យួរ និង​ឃី​ត​១​កញ្ចប់​មាន​ភួយ​១ ក្រមា​១ សារុង​១ មុង​១ កន្ទេល​បត់​១ និង​ប្រាក់​៥​ម៉ឺន​រៀល ៕