ខេត្តព្រះសីហនុ ៖ ជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងអង្គុយផឹកស្រាបៀរនៅហាង និងផ្ទះសំណាក់យីហោ អុល នេស្សិន ស្ថិតនៅក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុកាលពីវេលាម៉ោង៩យប់ ថ្ងៃទី ២៥ ឧសភា ២០១៥។
ក្រោយកើតហេតុ លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យពាក់ព័ន្ធបានចុះទៅផ្ទះសំណាក់ អុល នេស្សិន ស្ថិតនៅក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីពិនិត្យសាកសពជនបរទេស ។
ជាលទ្ធផល សាកសពជនបរទេសឈ្មោះ RILEY PETER ភេទប្រុស ឆ្នាំកណើត១៩៩០ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៦២២២៨៣៣៦៤ សាកសពគ្មានស្លាកស្នាម ។
ឆ្លងតាមការធ្វើកោសល្យវិច័យ លោកវេជ្ជបណ្ឌិត អនុប្រធានមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។ បច្ចុប្បន្នសពត្រូវបានរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំស្ថានទូតសាម៉ីសំរេច ៕
ចែករំលែកព័តមាននេះ