ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏​កម្រ​កើតឡើង​ក្នុង​ជំនួប​ដែល Real Madrid ចាញ់ Valencia

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម Real Madrid ទទួល​រង​បរាជ័យ​​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៩ នៃ​ក្រប​ខណ្ឌ La Liga បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ…

អេ​ស្ប៉ា​ញ ៖ ក្រុម Real Madrid ទទួល​រង​បរាជ័យ​​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៩ នៃ​ក្រប​ខណ្ឌ La Liga បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Valencia ដោយ​លទ្ធផល ៤-១ កាលពី​ម្សិលមិញ​។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​ជំនួប​មួយ​នេះ គឺ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Carlos Soler ធ្វើ​បាន ៣​គ្រាប់​ម្នាក់ឯង ដែល​បាន​មក​ពី​ការ​ស៊ុត​បាល់ពិន័យ​ប៉េ​ណា​ល់ទីទាំងអស់​។ ស្រប​ពេល​ដែល ១​គ្រាប់​ទៀត​គឺជា​គ្រាប់​ចូល​ទី​ខ្លួនឯង​ដោយខ្សែការពារ Raphaël Varane​។ ខណៈ​ដែល ១​គ្រាប់​របស់​ក្រុម​ភ្ញៀវ Real Madrid រកបានពីសំណាក់​ខ្សែប្រយុទ្ធ Karim Benzema​។

ការ​ធ្វើ​បាន ៣​គ្រាប់​យប់មិញ​របស់​កីឡាករ Carlos Soler បាន​ធ្វើឱ្យ​ខ្សែបម្រើ​វ័យ ២៣​ឆ្នាំ​រូប​នេះ ក្លាយជា​កីឡាករ​ទី​១ ដែល​រក​គ្រាប់​បាន​ពី​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ៣​គ្រាប់​ក្នុង​ការ​ប្រកួត​តែ​មួយ​របស់​ក្រប​ខណ្ឌ La Liga នៅ​សតវត្ស​ទី​២១​។

https://www.youtube.com/watch?v=DiR78X32PSI