ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវ​មួយ​ក្រុម​ស្ទាក់ផ្លូវ​កា.ប់​​អ្នកដំណើរ​ពេល​យប់ ត្រូវ​ប៉ូលិសចាប់​បាន​ម្នាក់ដាវ​សា​មូ​រ៉ៃមួយដើម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ បាន​ធ្វើ​សកម្មភាព​ស្ទាក់​កា.ប់ ទៅ​លើ​អ្នកដំណើរ នៅ​ពេល​យប់ ។ ប៉ុន្តែ​នៅ​ខណៈ​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ បាន​ធ្វើ​សកម្មភាព​ស្ទាក់​កាប់ ទៅ​លើ​អ្នកដំណើរ នៅ​ពេល​យប់ ។ ប៉ុន្តែ​នៅ​ខណៈ​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ ល្បាត​ប្រទះ​ឃើញ ក៍បាន​ឃាត់ខ្លួន​បាន​ម្នាក់ និង​ដកហូត​បាន​ដាវ​សា​មូ​រ៉ៃ​មួយ​ដើម យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​សាកសួរ ។

ហេតុ​ការ​ណ៌​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៣ ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​កង​វិស្វកម្ម ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព