ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WWE ប្រកាស​កាលបរិច្ឆេទ​រៀបចំ​ពិធី​លា​អ្នកគាំទ្រ​សម្រាប់ Undertaker

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ The Undertaker វីរបុរស​កីឡាកាស​ស្ថាប័ន WWE នឹង​ធ្វើ​ពិធី​លា និង​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​មួយ​នេះ នៅ​ការ​សម្តែង​ចុង​ក្រោយ​ក្នុង​កម្មវិធី Survivor…

សហរដ្ឋអាមេរិក ៖ The Undertaker វីរបុរស​កីឡាកាស​ស្ថាប័ន WWE នឹង​ធ្វើ​ពិធី​លា និង​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​មួយ​នេះ នៅ​ការ​សម្តែង​ចុង​ក្រោយ​ក្នុង​កម្មវិធី Survivor Series នា​ថ្ងៃអាទិត្យ ទី ២២ ខែ វិច្ឆិកា ខាង​មុខ​នេះ​។

ស្តេច​ខ្មោច Undertaker ដែល​មានឈ្មោះ​ពិតប្រាកដ​ថា Mark William Calaway ធ្លាប់​បែកធ្លាយ​ព័ត៌មាន​ចចាម​អា​រ៉ា​ម​ជា​ច្រើន​ពី​ការ​ចូល​និវត្តន៍​របស់​លោក នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ប៉ុន្តែ​ដំណឹង​ចចាម​អា​រ៉ា​ម​ទាំងនោះ វា​បាន​ក្លាយជា​ការ​ពិត​ហើយ បន្ទាប់​ពី​ស្ថាប័ន WWE បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ដើម្បី​យក​ថ្ងៃអាទិត្យ ទី ២២ ខែ វិ​ច្ឆ​កា ខាង​មុខ សម្រាប់​រៀប​ចំការ​សម្តែង​ចុង​ក្រោយ និង​ពិធី​លា​អ្នកគាំទ្រ​ដល់​វីរបុរស​កីឡាកាស​វ័យ ៥៥​ឆ្នាំ​រូប​នេះ​។

ការ​ជ្រើសរើស​យក​កម្មវិធី Survivor Series មក​ធ្វើ​ជា​ពិ​ធិ​លា​អ្នកគាំទ្រ​សម្រាប់ Undertaker គឺ​ដើម្បី​ឱ្យ​ដូច​ទៅ​នឹង​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​លោក​ជាមួយ WWE នៅ​ក្នុង​កម្មវិធី​មួយ​នេះ កាលពី​ថ្ងៃ​ទី ២២ ខែ វិ​ច្ឆ​កា ឆ្នាំ ១៩៩០ ពោល​គឺ​មាន​រយៈពេល ៣០​ឆ្នាំ​។

ក្រោយ​ដំណឹង​នេះ ត្រូវ​បាន​ប្រកាស អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​បង្ហោះ​សារ​ថ្លែងអំណរគុណ​ដល់​លោក ដែល​ចំណាយពេល ៣០​ឆ្នាំ ដើម្បី​បង្កើត​ឱ្យ​មាន​ផ្ទាំងទស្សនីយភាព​ដែល​មិន​អាច​បំពេញ បាន​ដល់​អ្នក​ទស្សនា ជា​ពិសេស​អ្នកគាំទ្រ​ផ្ទាល់​តែ​ម្តង​៕