ស្រ្តីម្នាក់ត្រូវខ្មាន់កំាភ្លើងបា.ញ់ស្លា.ប់នៅក្រុងតាខ្មៅ សង្ស័យគំនុំ
ខេត្តកណ្តាល ៖ ស្រ្តីម្នាក់បានស្លា.ប់ក្រោយពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជនមិនស្គាល់អត្តសញ្ញាណ២នាក់ជិះម៉ូតូមួយគ្រឿងបា.ញ់ចំនួន
ខេត្តកណ្តាល ៖ ស្រ្តីម្នាក់បានស្លា.ប់ក្រោយពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជនមិនស្គាល់អត្តសញ្ញាណ២នាក់ជិះម៉ូតូមួយគ្រឿងបា.ញ់ចំនួន
ខេត្តកណ្តាល ៖ ស្រ្តីម្នាក់បានស្លាប់ក្រោយពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជនមិនស្គាល់អត្តសញ្ញាណ២នាក់ជិះម៉ូតូមួយគ្រឿងបាញ់ចំនួន៣គ្រាប់ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ Scoopy ពាក់ស្លាកលេខភ្នំពេញ 1CS 2933 ជាមួយស្រ្តីម្នាក់ទៀត ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង៧យប់ថ្ងៃទី២៤ ឧសភា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតនៅក្នុងភូមិថ្មី សង្កាត់និងក្រុងតាខ្មៅ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ព័ត៌មានបឋមឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ទ្រី សុធាវី អាយុ៣២ឆ្នាំ មុខរបរប្រធានផ្នែកមួយនៅក្នុងរោងចក្រ Cambo Hongxing បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិស្វាយរលំ ស្រុកស្អាង ។ រីឯស្រ្តីម្នាក់ទៀតរងរបួសឈ្មោះ សេង ស្រីលាភ អាយុ២០ឆ្នាំ ស្នាក់ឃុំស្វាយរលំ ស្រុកស្អាង ជាកម្មការិនីនៅក្នុងរោងចក្រជាមួយជនរងគ្រោះដែលស្លាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានដាក់ការសង្ស័យជំហានដំបូងថា ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ហើយក៍កំពុងតែស៊ើបអង្កេតផងដែរ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ