ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប Everton-Man UTD អាច​ជា​ការ​កំណត់​វាសនា​លោក Solskjaer

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Manchester Evening News (MEN) បានឱ្យ​ដឹង​ថា​ការ​ប្រកួត​រវាង Man UTD…

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Manchester Evening News (MEN) បានឱ្យ​ដឹង​ថា​ការ​ប្រកួត​រវាង Man UTD ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Everton នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ អាច​នឹង​ក្លាយជា​ជំនួប​ដើម្បី​កំណត់​វាសនា​របស់​លោក Ole Gunnar Solskjaer​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា Man UTD ត្រូវ​បាន​រាយការណ៍​ថា កំពុង​ចាប់អារម្មណ៍​លើ​លោក Mauricio Pochettino អតីត​អ្នកចាត់ការ​ក្រុម Tottenham Hotspur ដើម្បី​ត្រៀម​យក​មក​ជំនួស​តំណែង​អ្នកចាត់ការ​បច្ចុប្បន្ន​គឺ​លោក Ole Gunnar Solskjaer​។

ការ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​របស់ Man UTD បាន​ធ្វើ​ឱ្យ​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ពួក​គេ ហាក់​មិនសូវ​សមប្រកប​ឡើយ ជា​ពិសេស​ទើបតែ​ចាញ់ ២​ប្រកួត​ជាប់​គ្នា​នៅ​ការ​ប្រកួត​ក្នុង​លី​គ និង Champions League​។ អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​សប្បាយ​នោះ គឺ​ពី​ទម្រង់​លេង​ដែល​មិន​យល់ចិត្ត​គ្នា​ពិសេស​តំបន់​ការពារ ដែល​នាំ​ឱ្យ​វីរបុរស​ក្លិប​នេះ និង​អ្នកវិភាគ​បាល់ទាត់​ជា​ច្រើន​បន្ត​រិះគន់ ចំពោះ​ការ​ដឹកនាំ​របស់​លោក Solskjaer​។

MEN យល់​ថា​​បិសាច​ក្រហម​​កំពុង​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់ Pochettino ខណៈ​ដែល​កាលពី​ខែធ្នូ ឆ្នាំ​មុន បុរស​អា​ហ្ស​ង់​ទី​ន​វ័យ ៤៨​រូប​នេះ ក៏​ធ្លាប់​ចង់​មក​កាន់កាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ Man UTD ផង​ដែរ​៕