ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​បានម្នាក់ លុះសួរនាំចុះឡើងៗ​បែក​ធ្លាយ​បន្តបន្ទាប់​ដល់ទៅ​៤នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាលនៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​ទីតាំង​ចំនួន​២​កន្លែង ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាលនៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​ទីតាំង​ចំនួន​២​កន្លែង ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ពាក់ព័ន្ធ​នឹង​ការ​ជួយ​ដូរ​គ្រឿងញៀន ។

ជនសង្ស័យ​ទាំង​៤​នាក់ ​ក្នុងនោះ ១-​ឈ្មោះ​សុខ លី​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខ​ណ្ខ​មាន​ជ័យ ​រាជធានី​ភ្នំពេញ​ ២-​ឈ្មោះ ហុង បូ​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខ​ណ្ខ​មាន​ជ័យ ភ្នំពេញ , ទី​៣​ឈ្មោះ វ៉ា​ន់ ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុន​របរ​មិន​ពិត ប្រាកដ​ស្នាក់​នៅ​វត្ត​ន​ន្ទ​មុនី ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខ​ណ្ខ​មាន​ជ័យ រាជធានី​ភ្នំពេញ និង៤-​ឈ្មោះ​​ហ៊ិន សុបិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៨០៧ ផ្លូវ​លំ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខ​ណ្ខ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប ដំបូង​ឡើយ កម្លាំង​នគរបាល បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ លី ក្នុង​រង្វង់​នៃ​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ដោយពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ ក៏​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ ហើយ​ហៅ​ឃាត់​ឆែកឆេរ ទើប​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា​១០​កញ្ចប់​តូច ។ ភ្លាម​ៗ​ជនសង្ស័យ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន ប​ញ្ចូ​ន​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​សួរនាំ ។

​តាម​ប្រភព​ដដែលបានបន្ត​ថា ក្រោយ​ការ​សាក​សួរនាំ​​ជនសង្ស័យ​ខាងលើ​យ៉ាង​ល្អិតល្អន់​រួច​មក កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ខណ្ឌបាន​បន្ត​ចុះ​ទៅ​បង្ក្រាប​បក្ខពួក​របស់​ជនសង្ស័យ​បន្ថែម​ទៀត នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​១៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ដោយ​ឃាត់​មនុស្ស​បាន​៣​នាក់​បន្ថែម​ទៀត និង​ដកហូត​ថ្នាំ​ញៀន​បាន​១០​កញ្ចប់​ធំ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ជុំ​​វិញ​ការ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​​រួ​ម​មាន ថ្នាំ​ញៀន​ប្រភេទ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​ក​ញ្ចា​ប់ (១០​កញ្ចប់​តូច ១០​កញ្ចប់​ធំ ) , ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១, ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង, កូន​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន, ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC​-​1241 រួម​ជាមួយ​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ រង់​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ