ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Scholes ហួស​ថ្លែង​ក្រោយ​ឃើញ​ប្រព័ន្ធ​ការពារ Man UTD យប់មិញ (​វី​ដេ​អូ​)

3 ឆ្នាំ មុន

អង់គ្លេស ៖ វីរ​បុ​រ​បាល់ទាត់ Paul Scholes របស់​ក្រុម Man UTD បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ការពារ​របស់​​បិសាច​ក្រហម បន្ទាប់​ពី​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះតួកគី…

អង់គ្លេស ៖ វីរ​បុ​រ​បាល់ទាត់ Paul Scholes របស់​ក្រុម Man UTD បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ការពារ​របស់​​បិសាច​ក្រហម បន្ទាប់​ពី​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះតួកគី Istanbul Basaksehir ក្នុង​ការ​ប្រកួត​ពានរង្វាន់ Champions League ដោយ​លទ្ធផល ២-១ កាលពី​យប់​ម្សិលមិញ​។

Scholes បាន​ហៅ​ប្រព័ន្ធ​ការពារ​របស់​ក្រុម Man UTD សម្រាប់​ការ​ប្រកួត​កាលពី​យប់​ម្សិលមិញ ថា​ជា​បាល់ទាត់​ក្មេង​អាយុ​ក្រោម​១០​ឆ្នាំ បន្ទាប់​ពី​ក្រុម​ម្ចាស់ផ្ទះ​អាច​បើក​ការ​នាំមុខ​មុន​ដល់​ទៅ​២​គ្រាប់យ៉ាងងាយស្រួល ដែល​រកបាន​ដោយ Demba Ba នៅ​នាទី​១២ មុន​ពេល​ដែល Edin Višća បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៤០​។ ខណៈ​ដែល Anthony Martial ជា​អ្នក​រកបាន​១​គ្រាប់​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​នាទី​៤៣​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H ក្នុង​ជុំ​ទី​៣ Man UTD បន្ត​ឈរ​នៅ​កំពូល​តារាង​មាន ៦​ពិន្ទុ​ស្មើ​ក្រុម​លេខ​២ RB Leipzig ខណៈ​ដែល PSG នៅ​លេខ​៣ និង Basaksehir នៅ​លេខ​៤ មាន​៣​ពិន្ទុ​ស្មើគ្នា​៕ (ដកស្រង់ចេញពី Dailymail)

https://www.youtube.com/watch?v=DpjELrtDzmY