ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកឈើពីព្រៃ​​ទៅលក់​បានកម្រៃតិច​តួចចិញ្ចឹមគ្រួសារ ស្រាប់តែ​ជួបគ្រោះ​អកុសល​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ដើម​ព្នង​ម្នាក់​ប្រកប​របរ​ដឹកឈើ​តាម​ម៉ូតូ​បានបាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​ ខណៈ​កំពុង​ដឹកឈើ​ក្តារធ្វើ​ផ្ទះ​​ចេញពី​ព្រៃ​យក​ទៅ​លក់​បាន​កម្រៃ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ស្រាប់តែ​​​បាក់បូម​ម៉ូតូ​ដួល​ក្រឡាប់​ម៉ូតូ​ផ្ងា​រ​ក្រោយ សង្កត់​ពី​លើ​​ជនរងគ្រោះ បណ្តាល​ឱ្យ​​​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​​​ខាងលើនេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង៩​និង៤៥​នាទី​យប់ថ្ងៃទី​៣ តុលា…

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ដើម​ព្នង​ម្នាក់​ប្រកប​របរ​ដឹកឈើ​តាម​ម៉ូតូ​បានបាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​ ខណៈ​កំពុង​ដឹកឈើ​ក្តារធ្វើ​ផ្ទះ​​ចេញពី​ព្រៃ​យក​ទៅ​លក់​បាន​កម្រៃ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ស្រាប់តែ​​​បាក់បូម​ម៉ូតូ​ដួល​ក្រឡាប់​ម៉ូតូ​ផ្ងា​រ​ក្រោយ សង្កត់​ពី​លើ​​ជនរងគ្រោះ បណ្តាល​ឱ្យ​​​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​​​ខាងលើនេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង៩​និង៤៥​នាទី​យប់ថ្ងៃទី​៣ តុលា ឆ្នាំ​២០២០ ​នៅ​ចំណុច​អូ​រ​ឆាង ស្ថិត​ក្នុងភូមិ​ពូ​ញ៉ា​វ​​ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។​

ជន​រង​គ្រោះ​ឈ្មោះ ច្រើ​ញ គ្រុំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ភ្ន​ង មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

​ក្រោយពេលកើតហេតុ សព​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​បងប្អូន​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ពាក់ព័ន្ធនឹងករណី​ខាងលើ​នេះ ​មិនមែន​ជា​លើក​ទី​មួយ​​ទេ ខណៈ​មាន​ជន​រង​គ្រោះជា​ច្រើន​បាន​​បាត់បង់ជីវិត​ដោយសារ​របរ​ដឹកឈើ​តាម​ម៉ូតូ ហើយ​ខ្លះ​ទៀត​ត្រូវ​រង​របួស រហូត​ធ្លាក់ខ្លួន​ពិការ​ភាព​ក៏​មាន​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ