ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple Watch អភិវឌ្ឍន៍​កម្មវិធី OS 1.01

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ទី​១៩ ឧសភា​២០១៥ បាន​ប្រកាស​ជា​ផ្លូវការ​ថា នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch ឆ្លងកាត់​ការ​អភិវឌ្ឍ កម្មវិធី OS របស់​ខ្លួន​ឈាន​ទៅ​រក​កម្រិត​1.01 ដែល​ការ​អភិវឌ្ឍ​នេះ

ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ទី​១៩ ឧសភា​២០១៥ បាន​ប្រកាស​ជា​ផ្លូវការ​ថា នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch ឆ្លងកាត់​ការ​អភិវឌ្ឍ កម្មវិធី OS របស់​ខ្លួន​ឈាន​ទៅ​រក​កម្រិត​1.01 ដែល​ការ​អភិវឌ្ឍ​នេះ​ផ្តល់​ជូន​ភាព​ទាន់សម័យ​សម្រាប់​សកម្មភាព និង​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់ ។

អតិថិជន​ទាំងអស់​អាច​ទទួល​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ Wi-Fi និង​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple ។ បើក​កម្មវិធី Apple Watch លើ​ស្មា​ត​ហ្វូ​ន​ចុច​លើ​ពាក្យ «My Watch» – General> Software Update ។ បន្ទាប់​មក​ចូរ​វាយ Passcodes ណាមួយ រួច​ហើយ​នាឡិកា​អេ​ឡិច​ត្រូ​និក​នឹង​បើក​ដំណើរការ​ឡើង​វិញ (Restart) ហើយ​ការ​ដំឡើង​កម្មវិធី​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ផង​ដែរ ។

ក្រៅពី​បង្កើន​សមត្ថភាព Apple Watch រួម​បញ្ចូល​ទាំង​ភាសា​មួយ​ចំនួន​ដូច​ជា ភាសា​ប្រេ​ស៊ី​ល ដា​ណឺ​ម៉ាក ហូ​ឡង់ ស៊ុ​យ​អែ​ត រុ​ស្ស៊ី ថៃ និង​ភាសា​តួ​ក​គី​ទៀត​ផង​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់ទី​ផ្សារ​និយម​ប្រើប្រាស់​នាឡិកា​នេះ ។

Apple Watch បង្ហាញ​វត្តមាន​លើ​ទីផ្សា​កម្ពុជា​ហើយ​ជាមួយនឹង​តម្លៃ​ចាប់ពី​៦៣០​ដុល្លារ​ដល់ ១.០០០​ដុល្លារ ៕