ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​២​ ថយរថយន្ត​​បុក​គេ​ហើយ​មិន​ព្រម​ដោះស្រាយ បង្ក​ជា​ជម្លោះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មេ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​២ បើករថយន្ត​ទៅ​យកប្រពន្ធ​ពី​កន្លែង​លក់ដូរ​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ស្រវឹងស្រា ខណៈ​ថយ​រថ​យន្ត​​ ក៏​បាន​ប៉ះ​រថយន្ត​អ្នកដំណើរ​មួយ​គ្រឿង​ទៀត បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដោយសារ​តែ​លោក​មេ​ប៉ុស្តិ៍​រូប​នោះ មិន​ព្រម​ដោះស្រាយ​ជាមួយ​ជន​​រង​​គ្រោះ ទេ បែរជា

រាជធានី​ភ្នំពេញ​៖ មេ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​២ បើករថយន្ត​ទៅ​យកប្រពន្ធ​ពី​កន្លែង​លក់ដូរ​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ស្រវឹងស្រា ខណៈ​ថយ​រថ​យន្ត​​ ក៏​បាន​ប៉ះ​រថយន្ត​អ្នកដំណើរ​មួយ​គ្រឿង​ទៀត បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដោយសារ​តែ​លោក​មេ​ប៉ុស្តិ៍​រូប​នោះ មិន​ព្រម​ដោះស្រាយ​ជាមួយ​ជន​​រង​​គ្រោះ ទេ បែរជា​ស្រែក​ឡូឡា និង​បាន​អូស​បន្លាយ​រឿង​តូច​នេះ ឱ្យ​វែង​អន្លាយ​ចំណាយពេល​អស់​ជិត​៣​ម៉ោង ដែល​ហេតុ​ការណ៍​​​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៩ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ឡឥដ្ឋ​ខាងកើត​ផ្សារ​ទួល​​សង្កែ ស្ថិត​ក្នុង​សង្កាត់​ទូល​សង្កែ ខ​ណ្ឌ័​ប្ញ​ស្សី​កែវ ។

ប្រភព​បានឱ្យ​ដឹង​ថា រថយន្ត​ជន​រង​គ្រោះ​ម៉ាក ACURA ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2N-0468 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ មឿង សក្ក​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ។ ចំណែក​អ្នក​បង្ក​ឈ្មោះ​ឡុ​ង សៅ អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​មេ​ប៉ុស្តិ៍​ផ្សារ​ដេរ​​ប៉ូ​ទី​២ មាន​ប្រពន្ធ​លក់​បាយ​នៅ​ម្តុំ​ផ្សារ​ទួល​សង្កែ​នោះ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក HONDA HILUX VIGO ពណ៌​ស្ករ ពាក់​ស្លាក​លេខ​រដ្ឋ​322-0002 ។

តាម​ការ​រៀបរាប់​របស់​ម្ចាស់​រថយន្ត​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​លោក​ព្រមទាំង​ក្រុម​គ្រួសារ បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ លុះ​ពេល​កំពុង​ធ្វើ​តាម​ផ្លូវ​ឡឥដ្ឋ​ដែល​ជា​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បង្ក​ខាងលើ បាន​បើក​ថយ​ក្រោយ ហើយ​បុក​ចំ​ទ្វារ​រថយន្ត​មុខ​ខាងឆ្វេង​របស់​លោក​តែ​ម្តង ។ ពេល​បុក​ភ្លាម​ៗ រូប​លោក​បាន​ចុះ​ពីលើ​រថយន្ត ដើម្បី​ទៅ​សួរ​នាំ​រក​ហេតុ​ផល តែ​ខាង​ជន​បង្ក​មិន​បាន​ចុះ​ពីលើ​រថយន្ត​ទេ ដើម្បី​និយាយ​ទេ គឺ​បាន​ថយ​មក​បុក​រថយន្ត​របស់​លោក​២ ទៅ​៣​ដង​ទៀត​បណ្តាល​​ឱ្យ​កំប៉ិត​ទាំង​ទ្វារ​ក្រោយ និង​មុខ​ខាងឆ្វេង ហើយ​បំរុង​បើក​រត់ ទើប​រូប​លោក​បាន​ឡើង​បើករថយន្ត​ទៅ​កាក់​ចំ​ពីមុខ​រថយន្ត​បង្ក និង​បាន​ហៅ​កម្លាំង​មាន​សម្ថ​កិច្ច ដើម្បី​មក​ជួយ​ធ្វើការ​ដោះស្រាយ​តែ​ម្តង ។

តែបើ​តាម​ខាង​ភរិយា​ជន​បង្ក​វិញ​បាន​និយាយ​ថា ដំបូង​គឺ​បុក​តែ​បន្តិច​ទេ លោកស្រី​បាន​ស្រែក​ប្រាប់​ទៅ​អ្នក​រង​គ្រោះ​ថា ឱ្យ​បើក​រថ​យន្ត​ចេញ​សិន​ទៅ​ចាំ​និយាយ​គ្នា កុំ​ចង់​ឈ្នះ​ចង់​ចាញ់​ជាមួយ​អ្នក​ស្រវឹង​ធ្វើ​អី តែ​គាត់​ថយក្រោយ​ទៀត និង​បុក​ថែម​ទៀត​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព