ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អ្នក​ញៀន​ល្បែង​​​១៧​នាក់ តែ​យក​ដល់​ស្នងការ​​សល់​១០​នាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ​នេះថា ការ​ឃាត់​ខ្លួន​អ្នក​ញៀនល្បែង​ពិតប្រាកដ គឺ​បាន​តែ​ចំនួន​១០​នាក់​ទេ ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ ជុំ ថ…

ខេត្តកំពង់ឆ្នាំង ៖ ​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ​នេះថា ការ​ឃាត់​ខ្លួន​អ្នក​ញៀនល្បែង​ពិតប្រាកដ គឺ​បាន​តែ​ចំនួន​១០​នាក់​ទេ ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ ជុំ ថ អាយុ​៣៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ។ ចំណែក​អ្នក​ផ្សេង​ទៀត គ្រាន់តែ​ជា​អ្នក​ចូល​ទៅ​ផឹក​ការ​ហ្វេ​ធម្មតា​ប៉ុណ្ណោះ ។ ចំពោះ​អ្នក​ដែល​ញៀន​ល្បែង​ពិតប្រាកដ​ចំនួន​៩​នាក់ និង​ម្ចាស់ផ្ទះ​១​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​នេះ ។

សូមរំលឹកថា ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្តកំពង់ឆ្នាំង និង​មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរ​បាល​ខេត្ត កាលពី​​រសៀល​ថ្ងៃ​ទី​០២ ​វិច្ឆិកា ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចម្រុះ​មួយ​ក្រុម ដឹក​នាំ​ដោយ​លោក ប៉ុ​ល វុ​ទ្ឋី ស្នងការ​រង​នគរបាល​ខេត្ត បាន​ឆ្មក់​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​តាមអន​ឡាញ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ។

បើ​តាម​ប្រភព​ពីប្រជាពលរដ្ឋដែល​នៅ​ជុំវិញ​កន្លែងលេងល្បែង​ស៊ីសងជល់​មាន់​តាម​អន​ឡាញខាងលើបានឱ្យ​ដឹង​ថា​៖ ទីតាំង​ជល់​មាន់លើ​កញ្ចក់​ទូរទស្សន៍​នេះ កើត​មាន​យូរ​មក​ហើយ ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​បាន​ចុះ​ធ្វើការ​បង្ក្រាប​ឡើយ ។ នេះ​មិន​ត្រឹមតែ​លេងល្បែង​ភ្នាល់​ដាក់​លុយច្រើន​ស​ន្ធឹកសន្ធាប់​ប៉ុណ្ណឹង​ទេ ទីតាំង​ខាងលើ​ក៏បាន​បង្​ការ​រំខានដល់​អ្នក​រស់នៅ​ជិតខាង ពី​សម្លេងហ៊ោកញ្ជ្រៀវ ឈ្នះ​ចាញ់ និង ខៀវ ក្រហម ហែល​ហូរ​ចេញពី​ហាង​កាហ្វេ បង្កប់​ល្បែងស៊ីសង​នេះផង​ដែរ ។

យោង​តាម​សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្ម​ទ​ណ្ឌ​​កំរិត​ស្រាល នៃ​ស្នង​ក​ការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​៖ ជាល​ទ្ឋ​ផល​បឋម នៃ​ការ​បង្ក្រាប ទីតាំង​បើក​ល្បែង​ជល់ មាន​តាម​អន​ឡាញខាងលើនេះ​ គឺ​ឃាត់ខ្លួន​បាន​ចំនួន​១៧​នាក់ និង​ម៉ូតូ​ចំនួន ២១​គ្រឿង​។ ​ក្រុម​អ្នក​ញៀន​ល្បែង និង​មធ្យោបាយ ទាំងអស់​បាន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន នគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​កសាង​សំណុំរឿង​។


អត្ថបទសរសេរ ដោយ