ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ចាត់​ទុក​ការ​ប៉ះ Inter Milan រាត្រី​នេះ​ជា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid ចង់ឱ្យ​កូនក្រុម​ទាំងអស់​របស់​លោក ចាត់​ទុក​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ក្រប​ខណ្ឌ…

អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid ចង់ឱ្យ​កូនក្រុម​ទាំងអស់​របស់​លោក ចាត់​ទុក​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ក្រប​ខណ្ឌ Champions League ទល់​នឹង​ក្រុម​ភ្ញៀវ Inter Milan នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ ​ដូច​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។

Real Madrid ធ្វើ​ពុំ​បាន​ល្អ​ទាល់តែ​សោះ បន្ទាប់​ពី​រកបាន​ត្រឹមតែ ១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត ២​លើក និង​កំពុង​នៅ​បាត​តារាង​ពូ​ល B ដោយ​បាន​ចាញ់​ក្រុម​ភ្ញៀវ Shakhtar Donetsk ៣-២ និង​បន្ត​ស្មើ ២-២ ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Borussia Moenchengladbach កាលពី​ស​ប្តា​ហ៍​មុន​។

លោក Zinedine Zidane បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា «Inter គឺជា​ក្រុម​ដ៏​ល្អ និង​រឹង​មាំ​មួយ​ជាមួយ​ទម្រង់​នៃ​ការ​លេង​ដ៏​ល្អ​។ ហើយ​ការ​ប្រកួត​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​សម្រាប់​ពួក​យើង​»​។

គ្រូបង្វឹក​បារាំង​វ័យ ៤៨​ឆ្នាំ​ដដែល​បាន​បន្ត​ទៀត​ថា «​យើង​តែងតែ​ប្រាថ្នា​ចង់​ឈ្នះ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​យើង​បាន​ចូលរួម​។ យើង​តែងតែ​ចង់​បង្ហាញ​ថា​យើង​ជា​ក្រុម​ដែល​ពូកែ​បំផុត​មួយ ហើយ​វា​ក៏​ជា​អ្វី​ដែល​ពួក​យើង​ចង់បាន​បន្ថែម​ទៀត​»៕ (​ដកស្រង់​ចេញពី Reuters)