Raheem Sterling ប្រកាសចាកចេញពីក្លិប Liverpool នៅរដូវក្តៅ
កីឡាករខ្សែបម្រើ-ប្រយុទ្ធវ័យ២០ឆ្នាំ ដើមកំណើតហ្សាម៉ាអីុក ជនជាតិអង់គ្លេស Raheem Sterling បាននិយាយប្រាប់គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Brendam Rodgers ថា
កីឡាករខ្សែបម្រើ-ប្រយុទ្ធវ័យ២០ឆ្នាំ ដើមកំណើតហ្សាម៉ាអីុក ជនជាតិអង់គ្លេស Raheem Sterling បាននិយាយប្រាប់គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Brendam Rodgers ថា
កីឡាករខ្សែបម្រើ-ប្រយុទ្ធវ័យ២០ឆ្នាំ ដើមកំណើតហ្សាម៉ាអីុក ជនជាតិអង់គ្លេស Raheem Sterling បាននិយាយប្រាប់គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Brendam Rodgers ថា ៖ «ខ្ញុំត្រូវចាកចេញពីក្លិបនៅរដូវក្តៅនេះ» ។ ការប្រកាសក្តែងៗពីការចាកចេញពីក្លិបរបស់កីឡាករវ័យក្មេងរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្លិប Liverpool ប្រកួតជាមួយក្លិបតោខៀវ Chelsea កាលពីរាត្រីថ្ងៃទី១០ ឧសភា កន្លងទៅ ទទួលបានលទ្ធផលស្មើ ១-១ និងបានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងវិស័យព័ត៌មានកីឡាផងដែរ ។
ទោះបីជាសាមីខ្លួនមិនបានបង្ហើបប្រាប់ពីមូលហេតុចម្បងដែលត្រូវចាកចេញពីក្លិបក៏ដោយ ក៏មានព័ត៌មានលេចឮថា Raheem Sterling អន់ចិត្តនឹងក្លិបរឿងផ្តល់តម្លៃខ្លួនត្រឹមតែ១៥ម៉ឺនដុល្លារក្នុង១សប្តាហ៍ ។ ទោះជាយ៉ាងណាក៏ដោយ គេបានបដិសេធថា ការចាកចេញមិនពាក់ព័ន្ធនឹងតម្លៃខ្លួនទេ ពោលគឺចាកចេញដើម្បីកិត្តិយសប៉ុណ្ណោះ ។
រីឯគ្រូបង្វឹក គឺលោក Brendam Rodgers លើកឡើងថា កីឡាករ Raheem Sterling នឹងមិនចាកចេញទៅណាទេ ទោះបីជាតម្លៃខ្លួនមិនទាន់ព្រមព្រៀងគ្នាក៏ដោយ ។
អតីតកីឡាករដែលធ្លាប់លេងឱ្យក្លិប QPR ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ បច្ចុប្បន្នលេងឱ្យក្លិប Liverpool រកគ្រាប់បាល់បាន១៨គ្រាប់ ក្នុងការប្រកួត៩១លើក ៕
ចែករំលែកព័តមាននេះ