រថយន្តក្រុង​វៀតណាម​បុករថយន្តដឹក​កម្មករស្លាប់​ជាង២០នាក់​នៅស្រុកស្វាយទាប


ខេត្តស្វាយរៀង​ ៖ យ៉ាងហោច​ណាស់កម្មករប្រុស-​ស្រីជាង២០នាក់​បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ​ដោយសាររថយន្ត​ក្រុងវៀតណាម​​បុករថយន្ត​ដឹកកម្មករ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ ហេតុការណ៍នេះ​បានកើតឡើង​នៅម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ ឧសភា ២០១៥​ តាមបណ្តោយ​ផ្លូវជាតិលេខ១​​ ស្ថិតក្នុងភូមិដើមពោធិ៍ ​ឃុំតណ្តៀងរាយ ​ស្រុកស្វាយទាប ។

សេចក្តីរាយការណ៍បន្តថា ​ក្នុងហេតុការណ៍​នេះ​មានកម្មករតែម្នាក់គត់ដែលនៅ​រស់ហើយរបួសធ្ងន់នោះថែមទៀត ។ មុនពេលកើត​ហេតុ​គេឃើញ​រថយន្ត​ក្រុង​វៀតណាម​បើក​ក្នុងទិសដៅពីលិច​ទៅកើត ​លុះមកដល់ចំណុចកើតគ្រោះថ្នាក់ ​រថយន្តក្រុងវៀតណាម​បានបើកជែងវ៉ា​រថយន្តមួួយ​ផ្សេងទៀត ទើបទៅ​បុក​រថយន្តដឹកកម្មករ​ដែលបើកបញ្ច្រាសទិសគ្នា​ចំពីមុខពេញទំហំតែម្តង​ ។ ក្រោយកើតហេតុអ្នក​បើកបររថយន្ត​បង្កជនជាតិវៀតណាម​ បានត្រូវឃាត់ខ្លួន ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ