ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់លើផ្លូវជាតិលេខ១ ឡាន២គ្រឿងបុ.កគ្នាលា.ន់ដូចរន្ទះ កៀបជាប់អ្នកបើកបរម្នាក់

4 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បង្ក​ឡើង​ដោយ​ជនជាតិ​បរទេស​ម្នាក់​បើកបរ​វ៉ា​ជែង​ចំណុច​គ្រោះថ្នាក់​វ៉ា​ឡើង​មិន​រួច​ក៏​ប៉ុក​ជាមួយ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទេច​កាប៊ី​នខា​ង​មុខ​គាប​ជាប់​អ្នកបើកបរ​ម្នាក់​របួសធ្ងន់​បាក់ជើង​ត្រូវ​សមត្ថកិច្ច​គាស់​យក​ចេញ​រួច​លើកដាក់​រថយន្ត​សា​មុ​យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​ថ្ងៃ​ទី​២២​មក​រា​២០២៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​ចំបក់​សង្កាត់​ចេក​ក្រុង​ស្វាយ​រៀង​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹ​ស្ទែ​ន​ប្រេង​ឥន្ទ​នៈ​១​គ្រឿង​ឈប់​ខាងស្តាំ​ដៃ ខ​ពី​កើត​ទី​លិច​(​ខូច​)​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ដឹក​ទំនិញ​បើក​ស្រប​ទឹ​ស​គ្នា​ពី​ទឹ​ស​ខាងកើត​ទៅ​លិច ​ស្រាប់តែ​រថយន្ត​១​គ្រឿង​ទៀ​ត៉ា​ក​តូ​យ៉ូ​តា​ហា​យ​ប្រ៊ី​ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BZ-8752 ​បើក​វ៉ា​ជែង​រថយន្ត​ដឹក​ទំនិញ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សណ្តោង​រឺ​ម៉ក​ដែល​បើក​បាញ់​ច្រាស់​ទឹ​ស​គ្នា​ពី​លិចទៅ​កើត​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខូចខាត​ខ្ទេច​កាប៊ី​នខា​ង​មុខ​ស្រុញ​គាប​ជាប់​អ្នកបើកបរ​នៅ​ក្នុង​ការ​ប៊ី​ន​រង​របួស​បាក់ជើង​ធ្ងន់ធ្ងរ​តែ​ម្តង​។​រីឯ​អ្នក​រួម​ដំណើរ​ជា​ជនបរទេស​ដែរ​នោះ​របួសស្រាល​។ ​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​វាស់វែង​រួច…

ខេត្តស្វាយរៀង​ ៖ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បង្ក​ឡើង​ដោយ​ជនជាតិ​បរទេស​ម្នាក់​បើកបរ​វ៉ា​ជែង​ចំណុច​គ្រោះថ្នាក់​វ៉ា​ឡើង​មិន​រួច​ក៏​ប៉ុក​ជាមួយ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទេច​កាប៊ី​នខា​ង​មុខ​គាប​ជាប់​អ្នកបើកបរ​ម្នាក់​របួសធ្ងន់​បាក់ជើង​ត្រូវ​សមត្ថកិច្ច​គាស់​យក​ចេញ​រួច​លើកដាក់​រថយន្ត​សា​មុ​យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​ថ្ងៃ​ទី​២២​មក​រា​២០២៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​ចំបក់​សង្កាត់​ចេក​ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹ​ស្ទែ​ន​ប្រេង​ឥន្ទ​នៈ​១​គ្រឿង​ឈប់​ខាងស្តាំ​ដៃ ខ​ពី​កើត​ទី​លិច​(​ខូច​)​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ដឹក​ទំនិញ​បើក​ស្រប​ទឹ​ស​គ្នា​ពី​ទឹ​ស​ខាងកើត​ទៅ​លិច ​ស្រាប់តែ​រថយន្ត​១​គ្រឿង​ទៀ​ត៉ា​ក​តូ​យ៉ូ​តា​ហា​យ​ប្រ៊ី​ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BZ-8752 ​បើក​វ៉ា​ជែង​រថយន្ត​ដឹក​ទំនិញ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សណ្តោង​រឺ​ម៉ក​ដែល​បើក​បាញ់​ច្រាស់​ទឹ​ស​គ្នា​ពី​លិចទៅ​កើត​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខូចខាត​ខ្ទេច​កាប៊ី​នខា​ង​មុខ​ស្រុញ​គាប​ជាប់​អ្នកបើកបរ​នៅ​ក្នុង​ការ​ប៊ី​ន​រង​របួស​បាក់ជើង​ធ្ងន់ធ្ងរ​តែ​ម្តង​។​រីឯ​អ្នក​រួម​ដំណើរ​ជា​ជនបរទេស​ដែរ​នោះ​របួសស្រាល​។

​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​វាស់វែង​រួច ក៏​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​រថយន្ត​តូច​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​បាល​ក្រុង​ស្វាយ​រៀង​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ។​មូលហេតុ​ការ​បើកបរ​ល្បឿន​លឿន និង​វ៉ា​ជែង​ក្នុង​ស្ថានភាព​​គ្រោះ​ថ្នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ