ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ទាក់​ដៃចង្កូត​គ្នា​ ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​របួសធ្ងន់​ម្នាក់

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ​១​គ្រឿង​ វ៉ា​ជែង​ខាងស្ដាំ​រថយន្ត​ដឹក​កញ្ចក់ ​១​គ្រឿង ស្រាប់តែ​មាន​ម៉ូតូ​ ១​គ្រឿង​ទៀត ជិះ​ក្នុង​ទិស​ដៅ​ស្របគ្នា​វ៉ា​ជែង​រថយន្ត​ដែរ ​ទាក់​ដៃចង្កូត​គ្នា…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ​១​គ្រឿង​ វ៉ា​ជែង​ខាងស្ដាំ​រថយន្ត​ដឹក​កញ្ចក់ ​១​គ្រឿង ស្រាប់តែ​មាន​ម៉ូតូ​ ១​គ្រឿង​ទៀត ជិះ​ក្នុង​ទិស​ដៅ​ស្របគ្នា​វ៉ា​ជែង​រថយន្ត​ដែរ ​ទាក់​ដៃចង្កូត​គ្នា បណ្ដាល​ឲ្យ​ដួល​ខ្ទាត​បុរស​ខាងលើ​ចូល​ក្រោម​កង់​ដឹក​កញ្ចក់​នោះ ​ត្រូវ​រថយន្ត​កិន​រង​របួសធ្ងន់ ចំណែក​អ្នក​ជិះ​ម៉ូតូ​ ដែល​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​នោះ ​របួសស្រាល​ រួច​ជិះ​គេចខ្លួន​បាត់ ។

ឧប្បត្តិហេតុ​នោះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​បុរស​អ្នក​លក់ដូរ​នៅ​ជិត​កន្លែង​កើតហេតុ​ បាន​និយាយ​ថា ជន​ជន​រង​គ្រោះ​រូប​នោះ​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ បាន​រង​របួសធ្ងន់​ ដោយ​បាក់ដៃ និង​បែក​ប្រអប់ដៃ ​ព្រមទាំង​បែកក្បាល និង​បែក​ទាំង​មួក​សុវត្ថិភាព​ថែម​ទៀត​ផង។ នៅ​មុន​ពេល​កើតហេតុ ​គាត់​បានឃើញ​​បុរស​រង​គ្រោះ​ ជិះ​ម៉ូតូ ​១​គ្រឿង​ ម៉ាក​ Honda Click ព​ណ៍​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-2625 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​វ៉ា​ជែង​ខាងស្ដាំ​រថយន្ត​ដឹក​កញ្ចក់​១​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 3C-1933 ដឹក​កញ្ចក់ ។

បុរស​នោះ​បាន​និយាយ​បន្ត​ថា ខណៈនោះ​ក៏​មាន​ម៉ូតូ​ មិន​ចាំ​ម៉ាក​១​គ្រឿង​ទៀត ​បើក​ស្របគ្នា​បាន​ឡើង​វ៉ា​ជែង​រថយន្ត​នោះ​ដែរ រួច​ក៏​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ បណ្ដា​ល្យ​ដួល​ខ្ទាត​ជន​រង​គ្រោះ​ចូល​ក្រោម​កង់​រថយន្ត​ខាងលើ​កិន​រង​របួសធ្ងន់​តែ​ម្ដង។ បន្ទាប់​មក​ជន​បង្ក​ ដែល​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​រង​របួសស្រាល​ រួច​បាន​លើ​ម៉ូតូ​ ជិះ​គេចខ្លួន​បាត់​ស្រមោល ។

បុរស​ដដែល​នោះ ​បាន​បញ្ជាក់​ប្រាប់​ថា ដោយឡែក​រថយន្ត​បាន​ឈប់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ រួច​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ដែរ បន្ទាប់​មក​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ បាន​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ផង​ដែរ ។

ក្រោយ​ពេល​កើ​ត​ហេតុ ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​វាស់វែង រួច​នាំ​យក​ម៉ូតូ​ និង​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ