ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arteta ទម្លាយ​អាថ៌​កំបាំង​មួយ​ដែល​ជួយ Arsenal យកឈ្នះ​លើ Man UTD

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Mikel Arteta បង្ហើប​ថា​លោក​មិន​បាន​និយាយ​ប្រាប់​កូនក្រុម​អំពី​កំណត់​ត្រា​ដ៏​អាក្រក់​របស់ Arsenal ដែល​ខកខានយកឈ្នះ​លើ​ Manchester United…

អង់គ្លេស ៖ លោក Mikel Arteta បង្ហើប​ថា​លោក​មិន​បាន​និយាយ​ប្រាប់​កូនក្រុម​អំពី​កំណត់​ត្រា​ដ៏​អាក្រក់​របស់ Arsenal ដែល​ខកខានយកឈ្នះ​លើ​ Manchester United ក្នុង​ទឹកដី Old Trafford រយៈពេល ១៤​ឆ្នាំ​ចុង​ក្រោយ​នោះ​ទេ ព្រោះ​លោក​បារម្ភ​ថា​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ពួក​គេ​។

គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៦៩ ពី​​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ធានា​ឱ្យ Arsenal យក​បាន ៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ Man UTD ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​៧​កាលពី​យប់​ម្សិលមិញ។​ ហើយ​ក៏​ជា​ជ័យជម្នះ​លើក​ដំបូង​របស់​ពួក​គេ​នៅ​​ទឹកដី Old Trafford បន្ទាប់​ពី​ខកខាន​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​គ្រូបង្វឹក​អេ​ស្ប៉ា​ញ Mikel Arteta បាន​ថ្លែងប្រាប់​ទូរទស្សន៍ Sky Sports ថា «​ខ្ញុំ​មិន​បាន​និយាយ​ប្រាប់​កីឡាករ​ថា​យើង​មិន​ដែល​ឈ្នះ​នៅ​ទី​នេះ (Old Trafford) ក្នុង​រយៈពេល ១៤​ឆ្នាំ​នោះ​ទេ​។ ខ្ញុំ​បាន​រក្សា​វា​ជា​ការ​សំងាត់​។ ខ្ញុំ​បាន​ព្យាយាម​បង្កើត​ជំនឿ​ចិត្ត​ដល់​កូនក្រុម​ទាំងអស់​។ ហើយ​ខ្ញុំ​គិត​ថា​អ្នក​បានឃើញ​ពី​ការ​ប្រកួត​យប់​នេះ វាគឺជា​កន្លែង​ដែល​យើង​ចាប់ផ្តើម​បាន​យ៉ាង​ល្អ​។ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព និង​រីករាយ​សម្រាប់​ជ័យជម្នះ​នេះ​»​។

Arsenal បច្ចុប្បន្ន​កំពុង​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ មាន​១២​ពិន្ទុ ខណៈ​ដែល Man UTD នៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៥​ដោយ​មាន ៧​ពិន្ទុ​៕