ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​អ្វី​នឹង​ថ្លែង​! គ្រាន់តែដាស់​កូន​ឱ្យ​ភ្ញាក់​សោះ ខឹង​ក៏​យក​ដំបង​ផ្តាច់ជីវិត​ឪពុក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្ម ទណ្ឌ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​នា​ថ្ងៃ​ទី​៣០ ខែតុលា​នេះ​ថា កម្លាំង​សមត្ថកិច្ច​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវជា​កូនបង្កើត​បាន​វាយ​ឪពុក​២​ដំបង​ឈើ​ជ្រុង…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្ម ទណ្ឌ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​នា​ថ្ងៃ​ទី​៣០ ខែតុលា​នេះ​ថា កម្លាំង​សមត្ថកិច្ច​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវជា​កូនបង្កើត​បាន​វាយ​ឪពុក​២​ដំបង​ឈើ​ជ្រុង បណ្តាល​ឱ្យ​របួសធ្ងន់ ហើយ​​ក៏​បាន​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​ឃាត់ខ្លួន​កូន​អកតញ្ញូ​រូប​នេះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ល្វា ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀម​រាប​។

លោក​បន្ត​ថា ដោយ​មានការ​សហការ​គ្នា​បាន​ល្អ​រវាង​កម្លាំង​នគរបាល​ស្រុក​ស្រីស្នំ និង កម្លាំង​នគរ​បាល​ខេត្ត ទើប​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ធឿ​ន ធី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ល្វា​ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ពី​បទ ឃាត​.​កម្ម​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ល្វា ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

លោក​បន្ត​ថា ហេតុការណ៍​កូនបង្កើត​វាយ​ឪពុក​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ម្ល៉េះ ដោយ​ជន​រង​គ្រោះ​ឈ្មោះ ថូ ធឿ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជនសង្ស័យ មាន​មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​។ បន្ទាប់​មក​សាកសព​បុរស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ធ្វើបុណ្យ​នៅ​ឯ​ភូមិកំណើត​វិញ​។

លោក​បន្ថែម​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​កូន​បាន​ខឹង​នឹង​ឪពុក​ស្តីបន្ទោស​ឱ្យ​ថា «​ម្តេច​ក៏​ដេក​យូរ​ម្ល៉េះ​» ជនសង្ស័យ​រូប​នេះ​គ្រាន់តែ​ឮ​ឪពុក​និយាយ​ដូច្នេះ ក៏​ស្ទុះ​ទៅ​យក​ដំបង​ឈើ​ជ្រុង​រួច​វាយ​ឪពុក​ពីក្រោយ​ចំនួន​២​ដំបង បណ្តាល​ឱ្យ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​មោង​ឃុំ​មោង ស្រុក​ស្រីស្នំ ប៉ុន្តែ​ដោយ​ឃើញ​ស្ថានភាព​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ទើប​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​វិញ រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី ទើប​ជន​រង​គ្រោះ​ដាច់ខ្យល់​តែ​ម្តង​។ ចំណែកឯ​ជនសង្ស័យ បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​វាយ​ឪពុក​រួច​។

លោក​បន្ត​ថា ក្រោយមក សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែតុលា ទើប​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មោង និង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក រុករក​បាន​ជួបនឹង​ជន​សង្ស័យ​នៅ​ត្រង់​ចំណុច​ខាងកើត​ភូមិ​ចម្ងាយ ១០០០​ម៉ែត្រ ក៏​បាន​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ តុលា​នេះ​តែ​ម្តង​។

លោក​បន្ថែម​ទៀត​ថា ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ប្រាប់​ថា ខ្លួន​បាន​វាយ​ឪពុក​បង្កើត​​ឈ្មោះ ថូ ធឿ​ន ឱ្យ​បាត់បង់​ជីវិត​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​តែ​កសាង​សំណុំរឿង​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ