លោកខេវីន អូលៀរី (Kevin O’Leary) គឺជាវិនិនិយោគិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ។ លោកត្រូវបានស្គាល់ថា ជាវិនិយោគិនដែលមានជំនាញក្នុងការចរចាដ៏ចំណាប់។ យោងតាមបទពិសោធន៍របស់លោក លោកបានមើលឃើញចំណុចមួយដែលការព្រមព្រៀងល្អបំផុតមាន។
លោកបានប្រាប់ទៅ CNBC Make It ក្នុងពេលថ្មីៗនេះថា «ព្រោះខ្ញុំបានចរចាក្នុងការព្រមព្រៀងខុសៗគ្នាជាច្រើន អ្វីដែលខ្ញុំបានរៀនអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺការព្រមព្រៀងដែលល្អផុត គឺជាការព្រមព្រៀងដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកបានភ្លេចអ្វីមួយលើតុចរចា ហើយភាគីម្ខាងទៀតក៏មានអារម្មណ៍ដូចគ្នាដែរ»។
លោកបានបន្តថា «ការព្រមព្រៀងដែលល្អជាងនេះទៀត គឺជាការព្រមព្រៀងដែលមនុស្សម្នាក់ៗដើរចេញដោយមិនសប្បាយចិត្ត»។ លោកបានលើកឧទាហរណ៍មួយចំនួន ដើម្បីបកស្រាយពីអំណះអំណាងខាងលើ។
ពេលដែលលោកជាវិនិយោគិនប្រចាំកម្មវិធី Shark Tank លោកបានជួបជាមួយអ្នកស្រីសារ៉ា ម៉ាហ្គូលី (Sara Margulis) ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន HoneyFund។ អ្នកស្រី និងស្វាមី បានសុំការវិនិយោគចំនួន ៤០ម៉ឺនដុល្លារ ដើម្បីប្តូរយកភាគហ៊ុន ១០% របស់ក្រុមហ៊ុន។ លោកអូលៀរី មិនជឿជាក់លើតម្លៃនេះឡើយ ដូច្នេះលោកក៏បានសុំវិនិយោគ ៤០ម៉ឺនដុល្លារ តែលោកមិនចង់បានភាគហ៊ុនទេ។ ផ្ទុយមកវិញ លោកចង់ទទួលបានប្រាក់ចំណេញបីដងពីការវិនិយោគរបស់លោក។
គូស្វាមីភរិយាខាងលើបានយល់ស្រប ហើយវាជាការព្រមព្រៀងដែលធ្វើឲ្យភាគីទាំងពីរសប្បាយចិត្តព្រោះគូស្វាមីភរិយានោះមិនចង់លះបង់ភាគហ៊ុនច្រើនទេ ខណៈដែលលោកអូលៀរីចាប់អារម្មណ៍លើប្រាក់ចំណេញច្រើនជាង។
លោកបានបន្តថា «ពួកយើងបានជួបគ្នានៅកណ្តាល។ មនុស្សម្នាក់ៗត្រូវលះបង់អ្វីមួយដើម្បីទទួលបានអ្វីមួយទៀត»។ ដកស្រង់ចេញពីវេបសាយ ៖ cnbc
ចែករំលែកព័តមាននេះ