ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! កាន់​កាំបិតប៉័ងតោ​ចូល​ធ្វើ​សកម្មភាព​កន្លែងផ្ទះ​វី​ង​វេរ​លុយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ ពិតជា​ហ៊ាន​មែន បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព ប្រើ​កាំបិត​បុ័ង​តោ​ចូល​ទៅ​គំរាម​ប្លន់​កន្លែង​វី​ង​វេរ​លុយ ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា…

ខេត្ត​ព្រះ​សីហ​នុ​៖ ពិតជា​ហ៊ាន​មែន បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព ប្រើ​កាំបិត​បុ័ង​តោ​ចូល​ទៅ​គំរាម​ប្លន់​កន្លែង​វី​ង​វេរ​លុយ ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កាលពី​ម៉ោង​ជិត​៧​យប់ ថ្ងៃ​២៩ ខែតុលា ឆ្នាំ​២០២០​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ខន ម៉ៅ ហៅ​ក្រៅ​( ម៉ៅ ) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ ច​ន្ធី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មានមុខ​របរ​ភ្នាក់ងារ​វី​ង​វេរ​លុយ​យីហោ «​ហុង​រ៉ា​» បាន​រង​របួស​ត្រូវ​កំភួនដៃ​ខាង​ធ្វេ​ង និង​ភ្លៅ​ខាងឆ្វេង ដោយសារ​ជនសង្ស័យ​កាប់​នឹង​កាំបិត​បុ័ងតោ ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​ជន​រង​គ្រោះ និង​សួរនាំ​តាម​នីតិវិធី​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​លុយ​ពី​ជន​រង​គ្រោះ​កន្លែង​វី​ង​វេរ​លុយ​ពិតប្រាកដ​មែន​។

សមត្ថកិច្ច​បន្ត​ថា ចំណែក​វត្ថុ​តាង​ដកហូត​រួម​មាន ៖ លុយ​ចំនួន​៥.០៩៨.៥០០​រៀល (​ប្រាំ​លាន​ប្រាំបួន​ម៉ឺន​ប្រាំបី​ពាន់​ប្រាំ​រយ​រៀល​), កាបូប​ខ្មៅ​ចំនួន​២ (​កាបូប​តូច​ព៌​ណ​ខ្មៅ​១, កាបូប ដាក់​ខោ​អាវ​១ ) ។ លោហៈធាតុ​ពណ៌​លឿង​១​ខ្សែ​, មួក​ពណ៌​ខ្មៅ​មួយ​, កាំបិត​បុ័ងតោ​១,​កៅស៊ូ​អាវ​ភ្លៀង​១ (​ពាក់​ធ្វើ​សកម្មភាព​), ម៉ាស់​១, ខោជើងវែង​ពណ៌​គគី​១ (​ពាក់​ធ្វើ​សកម្មភាព​) និង​អាវ​កីឡា​ដៃខ្លី ពណ៌​​ទឹកប៊ិច​១ (​ពាក់​រុំ​ក្បាល​ដើម្បី​ធ្វើ​សកម្មភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ