បាក់ដី១កន្លែងទៀត ក្នុងខេត្តមួយរបស់វៀតណាម សម្លា.ប់មនុស្សម្នាក់ បាត់ខ្លួន១០នាក់
វៀតណាម ៖ មនុស្សម្នាក់ ត្រូវបានគេអះអាងថា បានស្លាប់ ស្របពេលមនុស្សចំនួន១០នាក់ទៀត នៅក្នុងខេត្ត Quang Nam បានបាត់ខ្លួនក្នុងពេលតែមួយ…
វៀតណាម ៖ មនុស្សម្នាក់ ត្រូវបានគេអះអាងថា បានស្លាប់ ស្របពេលមនុស្សចំនួន១០នាក់ទៀត នៅក្នុងខេត្ត Quang Nam បានបាត់ខ្លួនក្នុងពេលតែមួយ…
វៀតណាម ៖ មនុស្សម្នាក់ ត្រូវបានគេអះអាងថា បានស្លាប់ ស្របពេលមនុស្សចំនួន១០នាក់ទៀត នៅក្នុងខេត្ត Quang Nam បានបាត់ខ្លួនក្នុងពេលតែមួយ សង្ស័យកប់នៅក្នុងការបាក់ដីមួយទៀត នៅថ្ងៃព្រហស្បតិ៍ទី២៩ តុលា ២០២០នេះ ។
លោក Nguyen Quang ចៅហ្វាយរងស្រុក Phuoc Son បាននិយាយថា ការរអិលបាក់ដី នៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងនៅស្រុក Phuoc Son ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីស្រុក Nam Tra My ដែលរងនូវការបាក់ដីពីរកន្លែងផ្សេងទៀត កាលពីថ្ងៃពុធម្សិលមិញ បានសម្លាប់មនុស្សយ៉ាងតិច ១៤នាក់ ។
លោកចៅហ្វាយរងស្រុក បានបន្តថា នៅស្រុក Phuoc Son នេះយ៉ាងហោចណាស់មានមនុស្សម្នាក់ ដែលលោកទទួលដំណឹងមកថា បានស្លាប់ ហើយមានមនុស្ស ១០នាក់ទៀតកំពុងបាត់ខ្លួន ។ ជនរងគ្រោះទាំង១១នាក់ ត្រូវគេរាយការណ៍ថា ជាសមាជិកក្រុមគ្រួសារតែមួយ ។
លោកបានមានប្រសាសន៍ទៀតថា “ នៅពេលបណ្តាញទំនាក់ទំនង ត្រូវរងការខូចខាតពាសពេញតំបន់ អ្នកស្រុកបានរាយការណ៍ពីហេតុការណ៍នេះ ដោយថ្មើរជើង ទៅអាជ្ញាធរស្រុក នាព្រឹកព្រហស្បតិ៍នេះ” ។
ប៉ូលីសទាហាន និងបុគ្គលិកជួយសង្គ្រោះផ្សេងទៀត ត្រូវបានបញ្ជូនទៅតំបន់ដែលពិបាកទៅដល់ ដើម្បីអង្កេតការខូចខាត និងជម្លៀសប្រជាជននៅតំបន់នោះ ។
ខេត្ត Quang Nam មួយបានកត់ត្រានូវការបាក់ដីជាច្រើន ចាប់តាំងពីថ្ងៃពុធមក ដោយសារតែខ្យល់ព្យុះ Molave បានបោកបក់វាយបំផ្លាញ ។
ព្យុះ Molave ជាព្យុះដ៏ខ្លាំងបំផុត ដែលវាយប្រហារមកលើប្រទេសវៀតណាម វាបានបំផ្លាញដើមឈើជាច្រើនដើម និងខូចខាតផ្ទះរាប់រយខ្នង និងសំណង់ផ្សេងៗទៀត ផ្ទះប្រមាណ ៥៦.០០០ខ្នង ត្រូវប៉ើងដំបូលផ្ទះអស់ ។ ជំនន់ទឹកភ្លៀង រហូតដល់ ៣០០មិល្លីម៉ែត្រ នៅខេត្ត Quang Nam គិតត្រឹមម៉ោង៩ព្រឹកថ្ងៃពុធ ម្សិលមិញនេះ ៕
ចែករំលែកព័តមាននេះ