ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ម្នាក់​នៅ​សល់​តែ​២​ខែ​ទៀត​ចូល​រោងការ​ទៅ​ហើយ បែរជា​​បាត់បង់​ជីវិត​ចោល​គូរ​ដណ្តឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​មេធាវី​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អធម៌​ចោល​នារី​ជា​គូ​ដណ្តឹង​អោយ​រស់នៅ​កំព្រា​ម្នាក់ឯង ខណៈ​ដែល​គាត់​បាន​បោះ​ធៀប​ការ​រៀបចំ​ហៅភ្ញៀវ​ទៅ​ចូលរួម​មង្គលការ នៅ​ខែ​១២ ខាង​មុខ នៅ​សល់​តែ​រយៈពេល ២​ខែ​ទៀត​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ លោក​មេធាវី​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អធម៌​ចោល​នារី​ជា​គូ​ដណ្តឹង​អោយ​រស់នៅ​កំព្រា​ម្នាក់ឯង ខណៈ​ដែល​គាត់​បាន​បោះ​ធៀប​ការ​រៀបចំ​ហៅភ្ញៀវ​ទៅ​ចូលរួម​មង្គលការ នៅ​ខែ​១២ ខាង​មុខ នៅ​សល់​តែ​រយៈពេល ២​ខែ​ទៀត​ប៉ុណ្ណោះ ។

លុះ​រូប​គាត់​កើត​មាន​អាកា​រៈ​ចុកពោះ​ខ្លាំង ខំ​ជិះ​កង់​បី​រក​ការ​ព្យាបាល​នៅ​គ្លីនិក លី ស្រី​វី​ណា ក្បែរ​ផ្សារ​ទួល​ទំពូង ម្នាក់ឯង ហើយ​ពេទ្យ​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម​អោយ​អស់​ចំនួន ៣​ប្លោក ក៏​ប្រកាច់​ដាច់​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ដោយ​ក្រុម​គ្រួសារ​ទាមទារ​សំណង​ចំនួន ៤​ម៉ឺន​ដុល្លារ ហើយ​ខាង​គ្លីនិក​សង​ចំនួន​៣​ម៉ឺន​ដុល្លារ​ជា​ការ​បញ្ចប់រឿង ។

ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង ១៥​នាទី​រំលង​អធ្រាត្រ​ឈ​ន​ចូល ថ្ងៃ​ទី​២៩ ខែ តុលា ឆ្នាំ​២០២០ នៅ​ចំណុច​គ្លីនិក លី ស្រី​វី​ណា (​ក្បែរ​ផ្សារ​ទួល​ទំពូង​) ដែល​មាន​ទីតាំង​ផ្លូវ​លេខ ១៦៣ កែង​ផ្លូវ ៤៧២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

បុរស​ជា​មិត្តភក្តិ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ទេព ពៅ អាយុ ៤៦​ឆ្នាំ មុខរបរ​ជា​មេធាវី សម្តេច​តេ​ជោ មាន​ទីលំនៅ​ភូមិ​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្តសៀមរាប ។

មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង ០២ និង ១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ​២០២០ យប់មិញ រូប​គាត់​(​បុរស​រង​គ្រោះ​)​មាន​អាកា​រៈ​ចុកពោះ​ធម្មតា​ៗ ហើយ​ក៏​បាន​ឡើង​ជិះ​កង់​បី​មក​កាន់​គ្លីនិក​ឯកជន លី ស្រី​វី​ណា នេះ​តែ​ម្នាក់ឯង ដើម្បី​អោយ​ពេទ្យ​ធ្វើការ​ព្យាបាល​អោយ​គាត់ ។ ពេល​ដែល​មក​ដល់​ភ្លាម​ក្រុម​គ្រូពេទ្យ​ក៏​បា​នរក​បន្ទប់​អោយ​ចូល​សំរាក បាន​ចាក់​ថ្នាំ​អោយ និង​ដាក់​សេរ៉ូម​អោយ​ជា​បន្តបន្ទាប់​អស់​ចំនួន ២​ប្លោក​មិន​មាន​បញ្ហារ​អ្វី​ទេ បាន​ធូរស្រាល និង មាន​ទឹកមុខ​ញឹ​ម​ញញែម​ឡើង​វិញ លុះដល់​សេរ៉ូម​ប្លោក​ទី​៣ អស់​ត្រឹមតែ​ប្រហែលជា ៣០​ភាគរយ មិនដឹង​ជា​យ៉ាងដូចម្តេច​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ០៣ និង ២០​នាទី ក៏​បណ្តាល​អោយ​រូប​គាត់​ប្រកាច់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា បុរស​រង​គ្រោះជា​មិត្តភ្កតិ​របស់​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​ដែល​មាន​អាកា​រៈ​ចុកពោះ ហើយ​ចូល​មក​ធ្វើការ​ព្យាបាល​នៅ​ក្នុង​គ្លីនិក លី ស្រី​វី​ណា បាន​រយៈពេល​ប្រហែល​តែ​ជាង ១​ម៉ោង ដោយ​ពេទ្យ​បាន​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម​អោយ​អស់​ចំនួន​៣​ប្លោក បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​នោះ រូប​គាត់​បាន​មក​ដល់​ទាំង​យប់​ផង​ដែរ ។

ពាក់​ព​ន្ឌ័​ទៅ និង​ការ​ស្លាប់​របស់​លោក​មេធាវី​ជា​មិត្ត​ភ្កិ​របស់​គាត់​នេះ គាត់​មិន​បានដឹង​ថា មក​ពី​មូលហេតុ​អ្វី​ទេ? ដោយសារ​រូប​គាត់​ជា​មនុស្ស​មាន​សុខភាព​ល្អ​បរិបូរ មិន​ដែល​ឈឺ សោះ​ពី​មុន​មក លុះ​មក​ដល់​ពេល​នេះ គ្រាន់តែ​ចុកពោះ​ធម្មតា​ៗ និង​គ្រាន់តែ​ចូល​មក​ព្យាបាល​នៅ​ទី​នេះ​ក៏​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ និង​ពួក​គាត់​ទាំងអស់​គ្នា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ជាទី​បំផុត ។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា មិត្តភក្តិ​របស់​គាត់​នេះ​(​ជន​រង​គ្រោះ​) គេ​នៅ​លីវ​នៅឡើយ​ទេ ទើបតែ​មាន​គូរ​ណ្តឹ​ង និង​ត្រូវ​ចូ​លេង​ការ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ ២០២០ សល់​ពេល​តែ​២​ខែ​ទៀត ប៉ុណ្ណោះ និង​ចូល​រោងការ ដោយ​ទើបតែ​បាន​បោះ​ធៀប​ការ​ហៅភ្ញៀវ​រួច​ហើយ​នោះ ក៏​កើត​មានរឿង​បែប​នេះ​ឡើង​តែ​ម្តង ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ ២០២០ ក្រោយ​ពី​កើត​មាន​ករណី​លោក​មេធាវី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​គ្លីនិក លី ស្រី​វី​ណា ខាងលើ​នោះ កម្លាំង​មាន​សម្ថ​កិ​ច​ខណ្ឌចំការមន សហការ​ជាមួយ និង​កម្លាំង​របស់​ការិយាល័យ​ផ្នែក​ជំនាញ​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ។ រួម​ទាំង​មាន​វត្តមាន បង ប្អូនប្រុស ស្រី ក្រុម​គ្រួសារ និង​នារី​ជា​គូរ​ដណ្តឹង​របស់​បុរស​ជា​ជន​រង​គ្រោះជា​ច្រើន​នាក់​ក៏​បាន​មក​ដល់​អ្វើ​ការ​និយាយ​ចរចារ​ជាមួយ​និង​ខាង​គ្លីនិក «​ដោយ​ខាង​ក្រុម​គ្រួសារ​ទាមទារ​សំណង​ចំនួន ៤​ម៉ឺន​ដុល្លារ ហើយ​ព្រមព្រៀង​គ្នា​ត្រឹម​ចំនួន ៣​ម៉ឺន​ដុល្លារ ដើម្បី​បញ្ចប់រឿង​» ។

ក្រោយ​ពី​ឆ្លងកាត់​តាម​ការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​របស់​កម្លាំង​មាន​សម្ថ​កិច្ច​អស់​រយៈពេល​ជា​ច្រើន​ម៉ោង តាំងពី​យប់​រហូត​ដល់​ម៉ោង ១២ និង ១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែ តុលា ឆ្នាំ ២០២០ នេះ ត្រូវ​បាន​បញ្ជាក់​ថា «​លោក​មេធាវី​រង​គ្រោះ​មាន​ជំងឺ​បឹះ​ដូង​» ទើបបាន​ប្រគល់​សាកសព​អោយទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​វត្ត​សំពៅ​មាស ក្នុង​ខណ្ឌ ៧​មក​រា រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ