​ធ្វើ​សកម្មភាព​ពី​យប់​ព្រឹក​ឡើង​ក្របួច​ក.បាន​២ ​រត់​រួច​​២​


ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ពី​ខេត្ត​ព្រះ​សីហ​នុស្តី​ពី​ករណី​សមត្ថ​កិច្ច​បង្ក្រាបក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​សាធារណ​:ធ្វើសកម្មភាព​ពី​យប់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០២០ ចាប់​បាន​២នាក់​នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ក្រុម​ទី​១ ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​មាន​២​នាក់​បាន​រត់គេចរួច​ ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហាន ខ្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត​ភូមិ​ស្តេច​គង់​ខាងត្បូង ឃុំ​ស្តេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត នឹង​ម្នាក់​ឈ្មោះ ចែ​ម ភី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក កំណើត​ភូមិ​សង្កែ​បង្វែរ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៧ ​តុលា ពួក​គេ​មាន​គ្នា​៤​នាក់ (២​នាក់​ចាប់ខ្លួន និង​បក្ខពួក​២​នាក់​ទៀត​គេចខ្លួន ១.​ឈ្មោះ ឈិ​ន ចំរើន និង​២.​ឈ្មោះ ហ៊ា​ង​) បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​លើ​ផ្លូវ​បេតុង ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។ ប៉ុន្តែ​ចាត់ទុកជា​ថ្ងៃ​អស់​ល័​ក្ខ​ពួក​គេ​២​នាក់​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន ចំណែក​២ នាក់​ទៀត​ចាត់​ទុក​សំណាង​ពួក​គេ​នៅ​ល្អ បាន​រត់គេច​ខ្លួន​ដោយ​សុ​វត្តិភាព ។

ជាមួយ​នោះ​សមត្ត​កិច្ច​ចាប់​យក​វត្ថុ​តាង​មាន ៖
-​ស្ពាន់​ក្រហម​ទម្ងន់​១០ គីឡូក្រាម
-​កាំបិត​ប័​ុ​ង​តោ​១
-​កូនកាំបិត​២​សំរាប់​កាត់​និង​សក​សំ​ប​ខ្សែភ្លើង
-​ដង្កាប់​២​ដើម
-​ម៉ូតូ​ម៉ាក​អុ​ិ​ច​សែន​ធឺ ពណ៌​ក្រហម​១​គ្រឿង
-​ដុំថ្ម​(​កំណល់​កាប់​ផ្តាច់​ខ្សែភ្លើង​)២​ដំ​ុ
-​សំបក​ខ្សែភ្លើង​២​បាវ​(​ផល​និង​ជា​មធ្យោបាយ​នៃ​អំពើ​លួច​) ។

ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​បន្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ