ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​វៀតណាម ការពារ​ផ្ទះ​ពី​ព្យុះ រៀបចំ​ថង់​ប្លា​ស្ទិ​ច​ច្រក​ទឹក ឫ​ប៉ាវ​ច្រក​ខ្សាច់ ដាក់​លើដំបូល

3 ឆ្នាំ មុន

វៀតណាម ៖ ព្យុះ Molave នឹង​ក្លាយជា​ព្យុះ​ទី​៤ ដែល​វាយប្រហារ​ប្រទេស​វៀតណាម ក្នុង​ខែតុលា​នេះ ហើយ​ក៏​ជា​ព្យុះ​ខ្លាំង​បំផុត ចាប់តាំងពី​ដើមឆ្នាំ​នេះ វា​បាន​ទៅ​ដល់​ក្រុង​ដា​ណាំង…

វៀតណាម ៖ ព្យុះ Molave នឹង​ក្លាយជា​ព្យុះ​ទី​៤ ដែល​វាយប្រហារ​ប្រទេស​វៀតណាម ក្នុង​ខែតុលា​នេះ ហើយ​ក៏​ជា​ព្យុះ​ខ្លាំង​បំផុត ចាប់តាំងពី​ដើមឆ្នាំ​នេះ វា​បាន​ទៅ​ដល់​ក្រុង​ដា​ណាំង ប្រទេស​វៀតណាម​ហើយ កាលពី​ម៉ោង​៣​ល្ងាច ថ្ងៃ​ទី​២៧ ខែតុលា ម្សិលមិញ​នេះ ជាមួយ​ល្បឿន ១៥០-១៦៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ព្យុះ​នេះ នឹង​ថមថយ​ឥទ្ធិពល​របស់​ខ្លួន នៅ​ពេល​បន្តបន្ទាប់​នៅ​ពេល​បក់​បោក​ចូល​ទៅ​ប្រទេស​ឡាវ និង​ថៃ ។

បើយោងតាមសារព័ត៌មានវៀតណាម Vnexpress បានចុះផ្សាយនៅថ្ងៃទី២៧ តុលានេះអោយដឹងដែរថា មុន​ពេល​ព្យុះ Molave ចូល​មក​ដល់ ប្រជាជន​វៀតណាម បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងគ្រោះធ្មជាតិនេះ ។

ជាក់ស្តែង លោក Ngo Quang Tuan បាន​សុំ​ឈប់​សម្រាក​ពី​ការងារ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦​តុលា ២០២០ ដើម្បី​ត្រៀម ហើយ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​រៀប​ចាំ​ចង​ថង់​ប្លា​ស្ទិ​ច​ច្រក​ទឹក ដាក់​លើដំបូល​ផ្ទះ ដើម្បី​ទប់​កម្លាំង​ខ្យល់​បក់​របស់​ព្យុះ​ទី​ហ្វុ​ង​មួយ​នេះ នឹង​បក​ចូល​មក​ដក់​ភាគ​កណ្តាល នៃ​ប្រទេស​វៀតណាម ជាមួយនឹង​ល្បឿន​ខ្យល់ អតិបរមា ១៥០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។

លោក Ngo Quang Tuan និយាយ “​ខ្ញុំ​ធ្លាប់​ប្រើ​ថង់​ច្រក​ខ្សាច់ ដើម្បី​ការពារ​ដំបូល ដែល​អាច​រារាំង​មិន​ឲ្យ​ខ្យល់​បក់​បោក​វាយ​កម្ទេច ។ ប៉ុន្តែ​ដីខ្សាច់​កម្រ​ណាស់​សព្វ​ថ្ងៃនេះ ដូច្នេះ​ខ្ញុំ ប្តូរ​ទៅ​ប្រើ​ថង់​ប្លា​ស្ទិ​ច ច្រក​ទឹក​វិញ​” ។ លោក​បន្ថែម​ថា វិធីសាស្ត្រ​សាម​ញ្ញា​ៗ​ងាយ​ៗ​នេះ វា​មាន​ប្រសិទ្ធភាព កាលពី​ឆ្នាំ​មុន ។

នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៦​តុលា ក្នុង​ទីប្រជុំជន នៃ​ខេត្ត​ក្វា​ង​ណា​ម មាន​ប្រជាជន​ខ្លះ ថែម​ទាំង​កាត់​មែកឈើ​របស់​ពួក​ចោល មុន​ពេល​មក​ដល់​របស់​ព្យុះ ចូល​មក​ដល់ ។

នៅ​ជិត​ទីក្រុង​ដា​ណា​ង កម្មករ​បាន​កាត់​ដើមឈើ​ខ្លះ នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ចាប់តាំងពី​រសៀល​ថ្ងៃ​ចន្ទ​មក ។ ប្រជាជន​នៅ​ស្រុក​សឺ​ន​ត្រា ក៏​បាន​ប្រមូល​ខ្សាច់ ដាក់​ក្នុង​ប៉ាវ ហើយ​រៀប​ដាក់​នៅ​លើដំបូល ដើម្បី​ការពារ​ផ្ទះ​របស់​ពួក​គេ ដូច​ៗ​គ្នា​ដែរ ។

លោក​ង្វៀ​ន សឹ​ន​មិ​ញ អាយុ​២៧​ឆ្នាំ បាន​និយាយ​ថា គាត់​និង​ប្អូនស្រី​របស់​គាត់ បាន​ទិញ​ប៉ាវ ចំនួន​២០ ហើយ​បាន​ប្រមូល​ខ្សាច់​ពី​ផ្ទះ​របស់​ពួក​គេ យក​ទៅ​ដាក់​លើដំបូល ដើម្បី​ជួយ​ពង្រឹង​ដំបូល​សភាព​ចាស់ ។ គាត់​ក៏​បាន​ទិញ​មី​កញ្ចប់​ត្រៀម​ទុក​ផ្គត់ផ្គង់ ក្នុង​ករណី​ព្យុះ​វាយប្រហារ​ពួក​គាត់​មិន​អាច​ចាក​ចេញពីផ្ទះ​បាន ។

នៅ​តាម​កំពង់​ផែ ប្រជាជន​បាន​បោះ​យុថ្កា​ទូក​របស់​ពួក​គេ ឬ​ទូក​តូច​ៗ ពួក​គេ​ស្ទួ​ច​ឡើង​មក​លើ​ច្រាំង យក​ទៅ​ទី​សុវត្ថិភាព ក្នុង​ខេត្ត Quang Ngai ។ អ្នកនេសាទ​ឈ្មោះ Bui Van Hao នៅ​ខេត្ត Quang Ngai បាន​និយាយ​ថា​៖ “​ព្យុះ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា ពិតជា​ខ្លាំង ដូច្នេះ​អ្នក​ណា ដែល​មាន​ទូក​តូច​ៗ ត្រូវ​តែ​ជួយ​ការពារ បើ​អាច​ស្ទួ​ច​ដាក់​នៅ​លើ​ច្រាំង​” ។ មិត្ត​រួមការ​ងារ​របស់​គាត់​ឈ្មោះ Bui Cong បាន​រុំ​សំណាញ់ នៅ​ជុំវិញ​ទូក​តូច​របស់​គាត់ វត្ថុ​ផ្សេង​ទៀត ដូច​ជា​គ្រឿង​ម៉ាស៊ីន ត្រូវ​បាន​ដោះ​យក​ចេញពី​ទូក ។

លោក​Truong Van Dai ដែល​ផ្ទះ​នៅ​ជាប់​ឆ្នេរសមុទ្រ បាន​និយាយ​ថា តំបន់ឆ្នេរ​សមុទ្រ ត្រូវ​គំរាមកំហែង​ជាប់​ជា​និច្ច​ដោយ​រលក​ធំ​ៗ ដែល​បង្ក​ឡើង​ដោយ​ព្យុះសង្ឃរា អាច​ធ្វើ​ឲ្យ​មានការ​បាក់​ដី​នៅ​តំបន់​នោះ គាត់​និង​ក្រុម​គ្រួសារ​ក៏​បាន​ទៅ​ឆ្នេរ ដើម្បី​ប្រមូល​ខ្សាច់ រួម​នឹង​ប្រើ​បង្គោល ដើម្បី​ការពារ​ផ្ទះ​របស់​គាត់ ។

ដោយឡែក​លោក​Tieu Viet Thanh ប្រធាន​ភូមិ​មួយ ដែល​មាន​ប្រមាណ​ជា ២០០​គ្រួសារ ឫ​ស្មើនឹង​ប្រជាជន ៦០០​នាក់ បាន​និយាយ​ថា អាជ្ញាធរ​បាន​រៀបចំ​ផែនការ រួច​ជា​ស្រេច ដើម្បី​ផ្តល់​ជម្រក​ដល់​ប្រជាជន ។ កងទ័ព​ជួយ​សង្គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ប្រជាជន ប្រមូល​ថង់​ច្រក​ខ្សាច់ និង​ជួយ​រើ​ឥ​វ៉ា​ន់​ទៅ​កន្លែង​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ