ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់មនុស្ស​​​នៅ​​ស្រុក​​សង្កែ​បន្ត​បន្ទាប់​​​គ្នា​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ចំនូ​ន​០២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ខណ​:​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង ​នៅ​ក្នុងភូមិ​ឈូង​ត្រដក់ ឃុំ​រកា ស្រុក​សង្កែ…


ខេត្តបាត់ដំបង ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ចំនូ​ន​០២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ខណ​:​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង ​នៅ​ក្នុងភូមិ​ឈូង​ត្រដក់ ឃុំ​រកា ស្រុក​សង្កែ ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ផង​។

លោក​សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ស្នងការ​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់​នោះ ម្នាក់​ឈ្មោះ ឆៀក រ​ដ្ឋា ហៅ មូល អាយុ​២៤​ឆ្នាំ នៅ​ភូមិ​-ឃុំ​កើតហេតុ និង ម្នាក់​ទៀត​ឈ្មោះ វឿ​ត ហេង អាយុ​២៦​ឆ្នាំ នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។

លោក​សុខ និមល បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់​នេះ ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​សង្កែ បង្ក្រាប​បាន​ពេល​ជន​ម្នាក់​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​ក្រោយ​ពី​សាកសួរ​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្សពួក​បាន​ម្នាក់​ទៀត​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ផង​។

បើ​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ឆៀក រ​ដ្ឋា ហៅ មូល លុះ​យក​ទៅ​សាកសួរ បាន​ចម្លើយ​បឋម​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បក្សពួក ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ វឿ​ត ហេង ក្រោយ​ពី​មានការ​ឯកភាព​ពី​លោក​គឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

នៅ​ក្នុង​របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ថ្នាំ​ញៀន​ប​ហរ​ភេទ​មេ​តំ​ហ្វេ​តា​មីន ICE ( ម៉ា​ទឹក​កក ) ចំនួន​០២​ថង់ មាន​ទម្ងន់​៨,៣៨​ក្រាម រួម​ទាំង​សម្ភារ​:​សម្រាប​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ទោះ​យ៉ាងណា បើ​តាម​លោក​សុខ និមល បាន​ប្រាប់​ថា ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ