ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​សំបុក​ល្បែងស៊ីសង​មួយ​គ្រា នៅ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

មិនមែន​ថា គេ​គ្រប់​គ្នា​មិនដឹង​នោះ​ទេ រឿង​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​កើត​នៅ​ផ្លូវបំបែក​គីឡូម៉ែត្រ​លេខ​៤ ភូមិ​រា​ជានុ​កូ​ល​កណ្តាល​ក្រុង​ស្ទឹង​ត្រែង​ចំ​តួ​តែ​ម្តង ។ មេ​សង្វៀន​ល្បែង​មួយ​នេះ ជាម​នុស្សរួស​រាយ​ម្នាក់ អាយុ​៥០​ឆ្នាំ ឈ្មោះ​តែ ប៊ុ​ន​គង់…

មិនមែន​ថា គេ​គ្រប់​គ្នា​មិនដឹង​នោះ​ទេ រឿង​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​កើត​នៅ​ផ្លូវបំបែក​គីឡូម៉ែត្រ​លេខ​៤ ភូមិ​រា​ជានុ​កូ​ល​កណ្តាល​ក្រុង​ស្ទឹង​ត្រែង​ចំ​តួ​តែ​ម្តង ។

មេ​សង្វៀន​ល្បែង​មួយ​នេះ ជាម​នុស្សរួស​រាយ​ម្នាក់ អាយុ​៥០​ឆ្នាំ ឈ្មោះ​តែ ប៊ុ​ន​គង់ ហៅ​កង ដែល​អ្ន​កាន់​អំណាច​ខាង​ចាប់​ខាង​កំចាត់​បាន​ស្គាល់ប្រាក់​គ្នា​យូរហើយ ។

តាម​អ្នក​ស្គាល់​សំបុក​ល្បែងស៊ីសង​មួយ​នេះ​និយាយ​ថា ឈ្មោះ​តែ ប៊ុ​ន​គង់ ហៅ​កង មិន​មែន​មេ​ធំ​ទេ គាត់​ជា​មេការ​លើ​វង់ល្បែង​នេះ មាន​មុខរបរ​ជាងមាស ឯ​មេ​ធំ​ជា​អ្នកនៅ​ភ្នំពេញ ចាំ​គេ​ប្រាប់​ឈ្មោះ​ពិត​នៅ​ពេល​ក្រោយ ។

ចំណែក​មេ​ប៉ូលិស មេ​ប៉េ​អឹ​ម ពី​ថ្នាក់​អធិការ រហូត​ដល់​ស្នងការ ដែល​បណ្តែតបណ្តោយ​ឱ្យ​វង់ល្បែង​កើត​មាននៅ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង​បែប​នេះ កុំ​ឆ្លើយ​ថា មិនដឹងខ្យល់​… ព្រោះ​ខ្យល់​បាន​ធ្លាក់​ពី​ទិស​ខាងជើង​រួច​ហើយ ។

ប្រភព​ពី​នាយ​ប៉ូលិស​ក្រុង​ម្នាក់​ប្រាប់​កោះសន្តិភាព​ថា ល្បែងស៊ីសង​នេះ មាន​ជល់​មាន់ និង​វង់​អាប៉ោង ។ មិនមែន​លេង​រាល់ថ្ងៃ​ទេ …​មួយ​អាទិត្យ​លេង​ពី​២ ទៅ​៣​ដង ក្រោយ​ពេល​គេ​ណាត់គ្នា​ភ្នាល់ ។ ពេល​បើក​សង្វៀន​ម្តង​ៗ គេ​រត់ការ​ដល់​មេ​ៗ​ខាង​ចាប់​រួច​អស់ហើយ ឯ​ប៉ូលិស ប៉េ​អឹ​ម ថ្នាក់​ក្រោម​ៗ​នាំ​គ្នា​ទៅ​វង់ល្បែង​ដែល​មេការ​ល្បែង​ឱ្យប្រាក់​ម្នាក់​ៗ​ពី​១០​ម៉ឺន​រៀល​ទៅ​ម្ភៃ​ម៉ឺន​ប៉ុណ្ណោះ តាម​តូច​តាម​ធំ​… និង​ហាម​តវ៉ា បើ​ហ៊ាន​តវ៉ា​គឺ​អត់​! នែ​!​ខ្លាំង​ណាស់ ព្រោះ​មេ​ធំ​ៗOK អស់ហើយ … ត្រឹម​តូចតាច​យក​ចិញ្ចឹម​ឆ្នាំង​បាន​ហើយ​ប៉ុណ្ណឹង ។

តាម​ដំណឹង​បន្ត​ថា ប៉ុន្មាន​ថ្ងៃនេះ បែក​សំបុក​ហើយ ព្រោះ​មាន​បញ្ហា​វ៉ៃ​ដំ​គ្នា​រវាង​អ្នក​ទៅ​យក​ប្រាក់​និង​មេការ ។

តាម​ដំណឹង​ថា មិនយូរ​ទេ នឹង​បើក​បន្ត​ទៀត ព្រោះ​មេ​ធំ​នៅ​ភ្នំពេញ​កំពុង​សំងំ​សិន ។

អត្ថបទសរសេរ ដោយ