ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​ក្នុង​រដ្ឋ​គន្លឹះ​២ ​លោក​បៃ​ដេ​ន​រក្សា​ការ​នាំមុខ​លើ​លោក​ត្រាំ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​មិន​ដល់​៨​ថ្ងៃ​ទៀត​ផង ដល់​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​២៦​តុលា បាន​រៀបចំ​ធ្វើ​មី​ទ្ទីង​ឃោសនា​៣​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ដែល​ជា​រដ្ឋ​គន្លឹះ​មួយ​សម្រាប់​ដណ្ដើម​យក​ជោគជ័យ ក្នុង​ការ​បោះ​ឆ្នោត​នោះ ខណៈ​គូប្រជែង​លោក​ចូ​បៃ​ដេ​ន ក៏​ទៅ​ឃោសនា​នៅ​រដ្ឋ​នោះ​ដែរ…

សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​មិន​ដល់​៨​ថ្ងៃ​ទៀត​ផង ដល់​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​២៦​តុលា បាន​រៀបចំ​ធ្វើ​មី​ទ្ទីង​ឃោសនា​៣​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ដែល​ជា​រដ្ឋ​គន្លឹះ​មួយ​សម្រាប់​ដណ្ដើម​យក​ជោគជ័យ ក្នុង​ការ​បោះ​ឆ្នោត​នោះ ខណៈ​គូប្រជែង​លោក​ចូ​បៃ​ដេ​ន ក៏​ទៅ​ឃោសនា​នៅ​រដ្ឋ​នោះ​ដែរ ។

ក្នុង​មី​ទ្ទីង​មួយ​នៅ​ទីក្រុង​MARTINSBURG​រដ្ឋ​ផេ​ន​ស៊ីល​វេ​នៀ​លោក​ត្រាំ​ថ្លែង​ថា ប្រសិនបើ​យើង​ឈ្នះ​នៅ​រដ្ឋ​នេះ នោះ​យើង​នឹង​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​។ លោក​ព្យាករណ៍​ពី​ជ័យជម្នះ​មួយ​ក្នុង​រដ្ឋ​នេះ ក៏​ទោះបី​ការ​ស្ទាបស្ទង់​មតិ​ភាគច្រើន​បង្ហាញ​ថា លោក​ចាញ់​ប្រៀប​លោក​បៃ​ដេ​ន​ក្ដី​។

ចំណែក​លោក​ចូ​បៃ​ដេ​ន​វិញ​ក៏​មានមុខ​ក្នុង​រដ្ឋ​នោះ​ដែរ កាលពី​ថ្ងៃ​ទី​២៦​តុលា​ដែល​នៅ​ទីនោះ លោក​​​បាន​ជួប​ជាមួយ​បណ្ដា​អ្នកគាំទ្រ​លោក និង​និយាយ​ជាមួយ​បណ្ដា​អ្នកកាសែត​។ បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា លោក​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់​ពេក​ទេ តែ​លោក​សង្ឃឹម​ថា បើ​ព្រះ​លោក​ជួយ លោក​នឹង​ជា​អ្នក​ឈ្នះ​ក្នុង​រដ្ឋ​នោះ​ដែល​ជា​រដ្ឋ​កំណើត​របស់​លោក​។​លោក​បៃ​ដេ​ន​ក៏​បង្កើន​ការ​រិះគន់​នានា​ប្រឆាំង​លោក​ត្រាំ ពិសេស​ការ​គ្រប់គ្រង​មិន​បាន​របស់​គូប្រជែង​រូប​នោះ លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក​។

តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់​REUTERS/IPSOS​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៦​តុលា​ថា លោក​ចូ​បៃ​ដេ​ន នៅ​រក្សា​ការ​នាំមុខ​រឹង​មាំ​លើ​លោក​ត្រាំ ក្នុង​រដ្ឋ​គន្លឹះ​វី​ស្កុន​ស៊ីន​និង​នាំមុខ​ដ៏​ខ្លី​និង​មិន​ច្បាស់​ក្នុង​រដ្ឋ​គ​ន្លឺះ​ផេ​ន​ស៊ី​ល​វេ​នៀ ដែល​រដ្ឋ​ទាំង​២​នោះ​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​។ REUTERS/IPSOS​តែង​ធ្វើ​ជា​ទៀងទាត់​ការ​ស្ទាបស្ទង់​មតិ ក្នុង​រដ្ឋ​គ​ន្លឺះ​៦​គឹ រដ្ឋ​វី​ស្កុន​ស៊ីន ផេ​ន​ស៊ីល​វេ​នៀ មី​ជី​ហ្គេ​ន ការ៉ូ​លី​ន​ខាងជើង ផ្ល​រី​ដា​និង​អា​រី​ហ្សូ​ណា ដែល​ដើរតួ​នាទី​សំខាន់​បំផុត​ក្នុង​ការ​បោះ​ឆ្នោត​។

ក្នុង​រដ្ឋ​វី​ស្កុន​សី​ុ​ន​លោក​បៃ​ដេ​ន​មាន​អ្នក​ចង់​បោះ​ឆ្នោត​ឲ្យ​លោក​បៃ​ដេ​ន​៥៣% ទល់​នឹង​៤៤%​សម្រាប់​លោក​ត្រាំ​។ នោះ​ជា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ ពី​ថ្ងៃ​ទី​២០​ទៅ​២៦​តុលា​។ នៅ​រដ្ឋ​នោះ​ការ​ស្ទាបស្ទង់​កាលពី​ស​ប្ដា​ហ៍​មុន បង្ហាញ​ថា អ្នក​ចង់​បោះ​ឆ្នោត​ឲ្យ​លោក​បៃ​ដេ​ន​មាន​៥១% និង​សម្រាប់​លោក​ត្រាំ​៤៣%​។ ក្នុង​ចំណោម​អ្នក​ស្ទាបស្ទង់​ទាំងនេះ ១​ភាគ​៣​និយាយ​ថា ពួក​គេ​បាន​បោះ​ឆ្នោត​មុន​កាលកំណត់​រួច​ហើយ​។

ម្យ៉ាងទៀត​លោក​ត្រាំ​សម្ដែង​ក្ដី​រីករាយ​កាលពី​ថ្ងៃ​ទី​២៦​តុលា ដោយសារ​ព្រឹទ្ធសភា​បាន​អនុម័ត​ហើយ ការ​តែងតាំង​របស់​លោក​ឲ្យ​លោកស្រី AMY CONEY BARRETT​អ្នក​អភិរក្សនិយម​មួយ​រូប ជា​ចៅក្រម​តុលាការ​កំពូល​អា​មេ​រិ​ក ខណៈ​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ