ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ ពី​រាជរដ្ឋាភិបាល​មក​ពិនិត្យ និង​សិក្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថ និង​សវន​កម្ម​នៃ​រដ្ឋសភា (​គ​២) មក​ពិនិត្យ និង​សិក្សា ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថ និង​សវន​កម្ម​នៃ​រដ្ឋសភា (​គ​២) មក​ពិនិត្យ និង​សិក្សា ។

លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រ​ដ្ឋា​ន​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតី សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ មក​ប្រគល់​ឱ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ធ្វើការ​ពិនិត្យ​សិក្សា​តាម​សំណើ​របស់​រាជរដ្ឋាភិបាល ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

លោក​បន្ត​ថា​ឡេ​ង ប៉េង​ឡុ​ង បាន​បន្ត​ថា សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២១​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​គិតគូរ​ចំពោះ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ និង​គ្រោះ​ទឹកជំនន់​ផង​ដែរ ។ លោក​ថា​៖ «​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​កម្ពុជា​ប៉ះពាល់​ដូច​ជា ផ្នែក​ទេសចរណ៍ សេវាកម្ម​… ចំនែក​គ្រោះ​ទឹកជំនន់​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ ដូច​ជា​ប៉ះពាល់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ដំណាំ​ដាំ​ដុះ របស់​ប្រជាជន «…» ។ អី​ញ្ចឹ​ង​ដូច​ស្មារតី​បាន​ជម្រាប​ហើយ កន្លង​មក​រាជរដ្ឋាភិបាល​មាន​វិធានការ​សម​ស្រប​មួយ​ចំនួន​ហើយ​» ។

លោក​បន្ត​ថា ចំពោះ​ឆ្នាំ​២០២១​នេះ រដ្ឋាភិបាល​បាន​កំណត់​ថា ចំពោះ​ថវិការ​ដែល​មិន​ត្រូវ​ចំណាយ​មិន​ចាំបាច់​ផង​ដែរ ។ ដោយ​ទៅ​ប្រមូលផ្តុំ​អ្វី​ដែល​សំខាន់ គឺ​ជំងឺ​កូ​វី​ដ​១៩ និង​គ្រោះ​ទឹកជំនន់ ។ យោង​តាម​សេចក្តីសន្និដ្ឋាន​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ ដែល​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពី​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០២០​ថា ថវិការ​ឆ្នាំ​២០២១ ត្រូវ​បាន​គិតគូរ និង​រៀបចំ​ឡើង​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​តម្រង់​ការ​ប្រើប្រាស់​ធនធាន​សម្រាប់​ទ្រទ្រង់​ដល់ និរន្តរភាព​នៃប្រតិបត្តិ​ការ​របស់​រដ្ឋ និង​សម្រាប់​ការ​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា និង​ជីវភាព​របស់​ប្រជាជន ព្រមទាំង​ការ​ស្តារ និង​ជំរុញ​ការ​ងើបឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច​ក៏​ដូច​ជា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​សំខាន់​ៗ​នៃ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ ពិសេស​ការ​ជំរុញ​អនុវត្ត​កិច្ចការ​កែទម្រង់​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០២១ ដែល​ជា​ឆ្នាំ​ពាក់កណ្តាល​អាណត្តិ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ។

ទន្ទឹម​នេះ​ក្រប​ខណ្ឌ​ថវិកា​ឆ្នាំ​២០២១ ក៏​មាន​គោលដៅ​បន្ត​រក្សា​ការពារ​សមិទ្ធផល​សង្គម​ជាតិ​ទាំងឡាយ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​មក ប្រកបដោយ​ភាព​ជា​ម្ចាស់ ព្រម​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ជម្នះ និង​ទប់ទល់​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​កម្ពុជា​អាច​ឈរ​រឹង​មាំ និង​ធ្វើ​ជា​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួន ទាំង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន និង​តទៅ​អនាគត ។

ថវិការ​ឆ្នាំ​២០២១ បាន​ដាក់​ចេញ​នូវ​គោលដៅ​ច្បាស់លាស់ និង​ប្រាកដនិយម ដើម្បី​រក្សា​ឱ្យ​បាន​នូវ​តុល្យភាព​ថវិកា ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផង និង​ដោយ​តម្រង់ និង ផ្តល់​អាទិភាព​ខ្ពស់​បំផុត ដល់ ចំណាយ​ចាំបាច់ ទាំងឡាយ​សំដៅ​ទប់ទល់​ការ​រាតត្បាត និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩ មក​លើ​សង្គម​-​សេដ្ឋកិច្ច​សេចក្តី​ត្រូវការ និង​តម្រូវការ​ចាំបាច់ ជា​មូលដ្ឋាន​របស់​ក្រសួង​ស្ថាប័ន​នានា សម្រាប់​អនុវត្ត​គោលនយោបាយ​វិស័យ​សំខាន់​ៗ មាន​ជា​អាទិ៍ ៖ ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ការ​ពង្រីក​អាទិភាព​របស់​រាជរដ្ឋាភិបាល ពិសេស​សេចក្តី​ត្រូវការ និង​ការ​រំពឹង​ទុក​របស់​ប្រជាជន​លើ​ការ​អភិវឌ្ឍ​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ